CamNews

តារា 

មិត្តប្រុសនាង Kimberly ត្រលប់ទៅប្រើជីវីតធម្មតាដូចដើម ក្រោយបំបួសសងគុណអ្នកមានគុណអស់ ២ សប្តាហ៍

ថៃ ៖ បន្ទាប់ពីបំបួសដើម្បីសងគុណអ្នកមានគុណ អស់រយៈ ២ សប្តាហ៍ ដោយរៀបចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ រហូតមកទល់ពេលនេះ គឺដល់ថ្ងៃកំណត់ ដែលលោក Mark prin ត្រូវត្រលប់មកប្រើជីវីតធម្មតាដូចដើមវិញហើយ ។ 

យោងតាមការបង្ហោះរបស់តួប្រុសក្នុងរឿង "រលកជីវីត" បានលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនថា "ខ្ញុំសូមជូនពរនូវរឿងល្អៗដែលខ្ញុំបានសាង នឹងតាមថែរក្សាលោកឪពុកនិងអ្នកម្តាយ, សាច់ឈាមបង្កើត និងមនុស្សជាទីស្រលាញ់ទាំងអស់ ពោរពេញទៅដោយសុភមង្គល និងរឿងល្អៗនៅក្នុងជីវីតផងចុះ" ។

បន្ទាប់ពីបានសាររបស់មិត្តប្រុសនាង Kimberly រួចរាល់ហើយ តារាសម្តែងលំដាប់ជួរមុខរបស់ប្រទេសថៃរូបនេះ ក៏ទទួលបាននូវខមមិនល្អៗជាច្រើនរាប់លើសលប់ ៕






ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook


Tags: Kimberly Mark prin