ថៃ ៖ ថ្មីៗនេះនាង Mai Davika និង Ter Chantavit បានបើកបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈ ហើយមានមនុស្សភាគច្រើន ចូលរួមត្រេកអរទៅកាន់គូស្នេហ៍ថ្មីមួយនេះ ។
ក្រោយមក អ្នកគ្រប់គ្រង នាង Davika បង្ហោះសារគួរឲ្យអាណិត ក្រោយពីដឹងថានាងមានស្នេហាជាមួយ លោក Ter ដោយលើកឡើងថា ៖
"មានថ្ងៃមួយ បុរសម្នាក់បានខលមកខ្ញុំ ហើយនិយាយថា គាត់ចង់និយាយជាមួយ Mai Davika ព្រោះគាត់មានអារម្មណ៍ល្អជាមួយនឹងនាង។ បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមភ័យខ្លាច ខ្លាចគាត់ធ្វើឲ្យនាងពិបាកចិត្ត។ ខ្ញុំភ័យខ្លាចដែលត្រូវគាត់យកនាងចេញពីខ្ញុំ ព្រោះខ្ញុំមានតែនាងម្នាក់ទេ ហើយខ្ញុំស្រលាញ់Davika ដូចជាប្អូនស្រី ឬអាចថា ស្រលាញ់ដូចកូនស្រីក៏ថាបានដែរ។ ប៉ុន្តែប្រុសម្នាក់នេះបានប្រាប់ខ្ញុំថា កុំគិតថាគាត់នឹងយកនាងចេញពីខ្ញុំ ប៉ុន្តែសូមគិតថា គាត់នឹងនៅជាមួយពួកយើង។ "
អ្នកគ្រប់គ្រង នាង Davika បន្ថែមទៀតថា "នៅទីបំផុតខ្ញុំមានមនុស្សម្នាក់ សម្រាប់មើលថែ Mai ហើយ ។ ខ្ញុំមិនដឹងទេថា ថ្ងៃអនាគតនឹងទៅជាយ៉ាងណា ត្រឹមតែដឹងថា ពេលនេះ Ter អាចមើលថែ Davika បាន។ ហើយខ្ញុំពិតជាសំណាងណាស់ ដែលបានស្គាល់ Ter Chantavith ។ ស៊ូៗ @Terchantavit" ។
សាររបស់អ្នកគ្រប់គ្រងរបស់តារាស្រីរូបនេះ ហាក់បីដូចជា ភ័យខ្លាចមានអ្នកណាដណ្តើម Mai យកទៅយ៉ាងចឹង ពិតជាគួរឲ្យអាណិតមែនទែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews