CamNews

តារា 

ធ្លាយរូបថតនាង Margie អោបគ្នា ខណៈមិត្តប្រុសរបស់នាងខ្លួនទទេ!

ព័ត៌មានកំសាន្ត ៖ កាលពីមួយសប្តាហ៍មុនតារាសម្តែងស្រីដែលមានចំនួនអ្នក Follow គណនី instagram របស់នាងដល់ទៅខ្ទងជាង ៥ លាននាក់ឯណោះ បានធ្វើបង្កការភ្ញាក់ផ្អើលដ៏ធំមួយ ក្រោយទម្លាយរូបថតរបស់នាង Margie rasri និងមិត្តប្រុសរបស់នាង គឺលោក Pok Chirathivat កំពុងតែអោបគ្នាយ៉ាងផ្អែមល្អែម ខណៈសង្សារនាងខ្លួនទទេស្អាតតែម្តង ។ 

ទទ្ទឹមនឹងនេះដែរ នាង Margie rasri ក៏ស្រាប់តែសម្រេចចិត្តបង្ហោះរូបនោះរបស់នាងជាមួយនិងសង្សារ ដើម្បីជម្រះនៅមន្ទិលសង្ស័យចំពោះរឿងនេះ ព្រោះថារូបថតទាំងនេះគឺទស្សនាវដ្តីមួយដែលមានឈ្មោះថា "Men's health" បានអញ្ជើញនាងនិងមិត្តប្រុសទៅរូបជា Cover ទេ ហើយគេត្រូវតម្រូវឲ្យខាងប្រុសបញ្ចេញសាច់ដុំក្បាលពោះ វាគ្មានអ្វីលើសពីនឹងទៀតទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Margie rasri និងមិត្តប្រុសស្រលាញ់គ្នាជាយូរណាស់មកហើយ រីឯគ្រួសារទាំងសងខាងក៏បានដឹងលឺ និងគ្មានការជំទាស់អ្វីនោះឡើយ ពោលគឺដើរទៅមុខបានយ៉ាងល្អ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Margie rasri Kimberly Mark prin Pok Chirathivat