កំសាន្ត ៖ កាលពីពេលថ្មីៗនេះ នាង Aom Sushar និងកំលោះសង្ហា លោក Mike D. Angelo បានធ្វើដំណើរជាមួយគ្នាទៅកោះ ម៉ាលឌីវ ដើម្បីថតរូបឲ្យទស្សនាវដ្តី Honeymoon + Travel magazine ។
តារាសម្តែងទាំង ២ ដួងនេះ ព្រៀមដូចជាគូស្នេហ៍ពិតប្រាកដ ប៉ុន្តែតួស្រីក្នុងរឿង "កម្លាំងព្រះអាទិត្យ" បានបដិសេដថា នាងនិង Mike D. Angelo គ្រាន់តែជាមិត្តជិតដិតនឹងគ្នានោះទេ ។
នាង Aom Sushar បានបន្តទៀតថា មានពិតជាចង់បានមនុស្សប្រុសដែលយល់ចិត្តម្នាក់ ហើយនាងនឹងទុកឱកាសឲ្យគេដើម្បីញ៉ែរនាង ព្រោះនាងនិង Mike D. Angelo ត្រឹមតែជាមិត្តនឹងគ្នា មិនមែនជាសង្សារឡើយ ។
សម្រាប់មនុស្សប្រុសក្នុងក្តីស្រម៉ៃរបស់នាង គឺអាចមើលថែ និងយកចិត្តទុកដាក់ មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយចុះ ហើយអ្វីដែលពិសេសជាងនេះគឺ មិនថាម្នាក់នោះក្មេងជាងនាង ល្បី ឬ ជាមនុស្សធម្មតា នាងមិនខ្វល់នោះឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews