CamNews

តារា 

Aom និងគូស្នេហ៍ ដឹកដៃគ្នាទៅថតឲ្យគំរប ទស្សនានៅលើកោះ Maldives មិនអន់ជាង Kimberly និង Mark ប៉ុន្មានទេ

ថៃ ៖ កាលពីមួយរយៈមុននេះ កំពូលតារាសម្តែងល្បីឈ្មោះថា នាង Kimberly និងមិត្តប្រុសរូបសង្ហា គឺលោក Mark Prin ត្រូវបានទស្សនាវដ្តីមួយអញ្ជើញអ្នកទាំងពីរ ឲ្យថតរូបថតគំរបទស្សនាមួយជាមួយគ្នានៅលើកោះម៉ាលឌីវ ហើយពេលនេះដល់វេន Aom Sushar និង Mike D. Angelo ម្តង ។ 


តារាថៃមួយគូ Mike D. Angelo និង Aom Sushar បានហោះហើរជាមួយគ្នា ដើម្បីធ្វើការថតឲ្យទស្សនាវដ្តី Honeymoon Travel Magazine ។ គូស្នេហ៍មួយគូនេះបានធ្វើការចែករំលែករូបថតខ្លះៗនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបង្ហាញឲ្យឃើញនូវដងខ្លួន និងរូបថតសិចសុីនៅលើកោះដ៏ស្រស់ស្អាត ដែលគេដាក់ឈ្មោះ ម៉ាលឌីវ ថាគឺជាកោះឋានសួគ៍ ។ 

រូបថតដែលបានបង្ហោះនោះក៏ត្រូវបានអ្នកគាំទ្រធ្វើការប្រៀបធៀបថា Aom និងគូស្នេហ៍​ មិនអន់ជាង Kimberly និង Mark ប៉ុន្មានទេ ចុះ Fans នៅកម្ពុជាទាំងអស់គិតថា មួយគូណាស្រស់ស្អាតជាង? កុំភ្លេច Comment រូបថតពួកគាត់នៅខាងក្រោមឲ្យ Admin បានឃើញផង ៕







ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Aom Sushar Mike D. Angelo Kimberly Mark Prin