CamNews

កំសាន្ត 

ហង្ស ម៉ារីនី រលីង​រលោង​ទឹក​ភ្នែក ពេល​ប្រមូល​កុមារ ជន​អនា​ថា និង​អ្នក​សុំ​ទាន​ ជាង​​២០០នាក់​​មក​ញ៉ាំ

(ភ្នំពេញ)៖ ឱកាសនៃទីវាក្តីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ កាលពីថ្ងៃម្សិលមិញ តារាសម្តែងវ័យ​ក្មេ​ងលេ​ចធ្លោ លើសកម្មភាពការងារមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បានបង្ហាញក្តីស្រឡាញ់តាម​រ​យៈ ​ការ​ចែកអំណោយសម្ភារៈខ្លះៗ ដល់ជនក្រីក្រ កុមារកំព្រា និងចាស់​​ជរាជាដើម។ ម្យ៉ាងទៀត អ្វី​ដែ​ល​កាន់តែពិសេស និងមិនធ្លាប់មាននោះ គឺនារសៀលថ្ងៃដដែលនេះ កញ្ញា ហង្ស ម៉ារីនី បានដើរ​ប្រ​មូលជនអនាថា កុមារ និងអ្នកដើរសុំទាន រស់នៅតាមចិញ្ចើមផ្លូវ ​តាមមាត់ទន្លេ​ជាង​២០០នាក់​ ទៅញ៉ាំភីហ្សានៅហាង Pizza Company មាត់ទន្លេ​។

តារាសម្តែងស្រីរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី បានថ្លែងថា ដោយសារថ្ងៃ១៤កុម្ភៈ ជាឱកាសនៃទីវាក្តីស្រឡាញ់ ដូច្នោះហើយទើបនាង ចង់ចែករំលែកក្តីស្រឡាញ់ទាំងនេះ ទៅឲ្យពួកគាត់ តាម​រយៈការផ្តល់អាហារ ការហូបភីហ្សា និងភ្លៅមាន់ ព្រោះក្តីស្រឡាញ់​ នេះមិន​មែន​សម្រាប់តែលើ​បុគ្គលណាម្នាក់ទេ គឺយើងអាចចែករំលែកដល់មនុស្ស ទូទៅពិសេស​អ្នកដែ​លមានជីវភាព ខ្វះ​ខា​តតែម្តង។

ស្រីស្រស់ ហង្ស ម៉ារីនី បាននិយាយទៀតថា ដំបូងឡើយ នាងមានគម្រោងហៅត្រឹមតែ​៨០ឬ​៩០នាក់ប៉ុណ្ណោះ។ ប៉ុន្តែដល់ពេលជាក់ស្តែង គឺមានចំនួនលើសកំណត់រហូតជាង២០០នាក់ ហើយភាគច្រើនអ្នកដែលមកហូបភីហ្សានេះ សុទ្ធសឹងជាអ្នកដើរសុំទាន រើសអេតចាយ និងកុមារៗ រស់នៅតាមចិញ្ចើមផ្លូវ ម្តុំមាត់ទន្លេ​។

​កញ្ញា ហង្ស ម៉ារីនី និយាយទាំងអួលដើមក រលីងរលោងទឹកភ្នែកទៀតថា «អ្វីដែលខ្ញុំបានធ្វើនេះ ព្រោះចង់ចែករំលែកក្តីស្រឡាញ់ ដល់ពួកគាត់ ហើយមិនមែនធ្វើ​សម្រាប់តែ មនុស្សណាម្នាក់ឡើយ ពោ​លគឺយើងផ្តល់ក្តីស្រឡាញ់នេះ គ្រប់មនុស្សទូទៅមិនថាតែគ្រួសារ បងប្អូន មិត្តភក្តិ ឬអ្នកដែ​លយើងស្រឡាញ់នោះទេ គឺអាចធ្វើបានទាំងអស់គ្នា។ ចំពោះមូលហេតុដែលខ្ញុំ ប្រមូល​ពួកគា​ត់មកហូបភីហ្សា ព្រោះគិតថា ជារៀងរាល់ថ្ងៃដូចជាបាយ ឬម្ហូបផ្សេងៗប្រហែលពួកគាត់ធ្លា​ប់ បា​នហូបហើយ តែសម្រាប់ភីហ្សា គឺពួកគាត់គ្មានលទ្ធភាពទិញទេ ដូច្នេះទើបខ្ញុំធ្វើសកម្មភាពមនុស្សធម៌បែបនេះ។ ដោយឡែករាល់ការចំណាយ​ថវិកា ពាក់កណ្តាលបានមកពីការឧបត្ថម្ភរបស់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីយទូរទស្សន៍បាយ័ន និងសល់ប៉ុន្មាន​ទៀតជាថវិកា ដែលប្រមូលបានពីសប្បុរជននានា សម្រាប់យកមកចាយវាយ នាឱកាសនេះ »៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hong marini