CamNews

តារា 

ហង្ស ម៉ារីនី ៖ «ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​​ខ្លួន​ឯង ពេល​ទទួល​បាន​ជ័យ​លា​ភី Top1​​ កម្ម​វិធី ខ្ញុំ​ជា​...

ភ្នំពេញ៖ «ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងណាស់ ព្រោះនេះជាកិត្តិយសមួយដ៏ធំ ដោ​យខ្ញុំមិននឹកស្មានថា ខ្លួនឯងត្រូវទទួលបានជ័យលាភី ចំណាត់ថ្នាក់Top1 ក្នុងការប្រកួតប្រជែង កម្មវិធី "ខ្ញុំជាយុវជនគំរូកម្ពុជា" លើ Page របស់សម្តចតេជោ ហ៊ុន សែន ឡើយ»។ នេះការថ្លែង​បង្ហា​ញ ចំណាប់អារម្មណ៍ ពីសំណាក់តារាស្រី​​ ហង្ស ម៉ារីនី។

ប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ តារាសម្តែ​ង​រូប​ស្រស់កញ្ញា ហង្ស ម៉ារីនី បានលើកឡើងទៀតថា« ខ្ញុំសឹងតែនឹកស្មានមិនដល់ សោះ​ថា បាន​ជាប់នៅក្នុងកម្មវិធីនេះ។ គ្រាន់តែដឹងលទ្ធផលភ្លាម អារម្មណ៍របស់ខ្ញុំរំភើបស្ទើរហោះ រកអ្វី​និយា​យ​ប្រៀបផ្ទឹម ពុំបានឡើយ…។ អរគុណផង ​ដល់ពុក​ម៉ែបងប្អូន និង​មិត្តភក្តិបានគាំទ្រខ្ញុំ​ ហើ​យបើសិនគ្មានការ ចូលរួមគាំទ្រខ្លាំង ពីសំណាក់ពួកគាត់ទេនោះ ខ្ញុំក៏គ្មា​នឱកាសជាប់ជ័យ​លា​ភី ចំ​ណា​ត់ថ្នាក់ Top1 ដូចពេលនេះទេ។

កញ្ញា ហង្ស ម៉ារីនី បានបន្តថា ទោះបីជានាងត្រូវជាប់ជ័យលាភី ក៏ពិតមែនតែមិនទាន់ដឹងថា ​ត្រូវទទួលបានអ្វីខ្លះពីសម្តេចនោះទេ។ ដោយឡែកបើសិនជាអ្វី ដែលនឹងត្រូវទទួលបាន ពីការប្រកួតប្រជែងនេះ នាងមានគោលបំណងយក​ទៅ ចែកជូនប្រជាពលរដ្ឋក្រី កុមារកំព្រា និងជនចាស់ជ​រា គ្មានទីពឹងជាដើម។

តារាស្រីរាងតូចច្រឡឹង កញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា «ជាកិត្តិយសខ្លាំងណាស់​ សម្រាប់ខ្ញុំ​​ដែ​ល​ទទួលបានការគាំទ្រច្រើន រហូតឈានដល់ជាប់ចំណាត់ថ្នាក់។​ ការដាក់ពាក្យចូលប្រ​ឡង​ នៅ​ក្នុងកម្មវិធី ជាយុវជនគំរូកម្ពុជា លើ Page របស់សម្តចតេជោ ហ៊ុន សែន នេះ គឺទទួល​បាន​ការ​ជ​ម្រុញ លើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំតែម្តង ហើយខ្ញុំក៏សូមថ្លែងអំណរគុណ​ ដ​ល់​​ស​ម្តេ​ចតេជោ ហ៊ុន សែន ផងដែរ ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាស​សម្រា​ប់​យុវជន ក្នុងការចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការទទួល​បាន​ប័ណ្ឌសរសើរ និងរង្វាន់លើកចិត្ត​ពី​សម្តេច.!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង




Tags: Hong marini