CamNews

ប្លែកៗ 

ប្លែកៗ៖ លាបក្រចក អោយសុនខ

ការលាបក្រចក ស្ដាប់ទៅសម្រាប់នារីៗប្រហែលជាមិនមានអ្វីប្លែកនោះទេព្រោះវាបានក្លាយជា
ការងារប្រចាំសប្ដាហ៍ទៅហើយ ក្នុងមួយអាទិត្យតូចណាស់ក៏ត្រូវផ្លាស់ម៉ូដក្រចកអោយបាន ២
ដងដែរទើបអស់ចិត្ត (សម្រាប់នារីមួយចំនួន) តែអ្វីដែលប្លែកនៅពេលនេះគឺថា សូម្បីតែសុនខ
ក៏អាចលាបក្រចកលំអដូចមនុស្សបានដែរ!

ជាការពិតដែលនៅអាមេរិកគឺពិតជាមានសេវាកម្មក្នុងការលាបក្រចកជួនដល់សុនខដែលវាជា
សត្វចិញ្ចឹមយល់ចិត្តបំផុតរបស់មនុស្ស។ សេវាកម្មនេះបានសាយភាយតគ្នាក្រោយពេលដែល
គេសង្កេតឃើញតារាភាពយន្តនាង Aburey O'Day បានគូសក្រចកអោយសុនខរបស់នាងដែល
មើលទៅវារំលេចចេញជាសម្រស់ស្រស់ស្អាត។

បន្ទាប់មកទៀតគេសង្កេតឃើញមានក្រុមហ៊ុនដែលលក់ប្រដាប់ប្រដាក្នុងការថែរក្សាសុនខបាន
បែកគំនិតចេញលក់ប៉ិចសម្រាប់គូសក្រចកសុនខដែលបានទទួលការពេញនិយមជាខ្លាំង។

គេថាមនុស្សស្រីដែលនិយមលាបក្រចកមើលទៅក្រចករបស់គេគឺគួរអោយចាប់អារម្មណ៍។ តែ
ប្រសិនបើអស់លោកអ្នកក្រលេកមកមើលរូបភាពក្រចកសុនខដែលគេរចនាខាងក្រោមនេះវិញ
ក៏មិនណយប៉ុន្មានដែរ។ នេះពិតជាពេញដោយគំនិតឆ្នៃប្រឌិតមែន។

ដោយ៖ ម៉ូនីកា
ប្រភពពី៖ K14 


Tags: dog