CamNews

មិនគួរឲ្យជឿ 

ហួសថ្លែង៖ ការប្រកួតឆ្កែ "Make Love"

ជាធម្មតាទេ ប្រាកដជាមិនស្រួលខ្លួនឡើយនៅពេលដែលមានសត្វឆ្កែមួយក្បាលអោបជើង
របស់អ្នកយ៉ាងជាប់នោះ។ ប៉ុន្តែនៅក្នុងការប្រកួត Humpy Awards ម្ចាស់ឆ្កែជាច្រើនបែរជា
រីករាយក្នុងការធ្វើរឿងនេះទៅវិញ គឺកាន់តែយូរកាន់តែល្អ។

ការប្រកួតនេះត្រូវបានគេដាក់ឈ្មោះថា "Small Town Security"។ ឆ្កែទាំងអស់ដែលបានចូលរួមក្នុង
ការប្រកួតនេះ តំរូវឲ្យសម្តែង"Make Love" ដោយសេរី ដើម្បីឲ្យគណកម្មាធិការផ្តល់ពិន្ទុបានឃើញ
អំពីសមត្ថភាពរបស់ពួកគេ។ ក្នុងការប្រកួតនេះ គឺតំរូវឲ្យម្ចាស់ឆ្កែឈរ រឺអង្គុយនៅមួយកន្លែងប៉ុណ្ណោះ។

2012 គឺជាឆ្នាំដំបូងដែល Humpy Award បានប្រារព្ធឡើង

គណកម្មាធិការផ្តល់ពិន្ទុក្នុងការប្រកួត Humpy Awards បានជ្រើសរើសឆ្កែដែលឈ្នះដោយពិនិត្យទៅ
លើការរួមសហការគ្នាបានល្អរវាងម្ចាស់ និងឆ្កែ, ល្បឿន, កំលាំងនៃការអោប... ថែមទាំងរបៀបនៃការ
ចាកចេញពីជើងរបស់ម្ចាស់ទៀតផង។ ឆ្នាំនេះ ឆ្កែដែលទទួលបានជ័យជំនះគឺ Hope មានអាយុ 8ឆ្នាំ
ជាប្រភេទឆ្កែ Jack Russell ។

Clip នៃការប្រកួតឆ្កែ "Make love"

ដោយ៖ សិលា
ប្រភព៖ k14


Tags: dog make love unbelievable strange