CamNews

កំសាន្ត 

មិនគួរឲ្យជឿ!! នាង Yaya អាចធ្វើរឿងដ៍អស្ចារ្យដល់ម្លឹងបាន

តារាថៃ ៖ តារាសម្តែងស្រីដែលត្រូវបានមហាជនទូទាំងប្រទេសស្គាល់ថា ជាគូស្នេហ៍របស់លោក Nadech Kugimiya នោះគឺនាង​ Yaya បានចេញមុខបញ្ជាក់ឲ្យឃើញនូវភាពសោកសៅក្រោយបាត់បង់ព្រះមហាក្សត្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ ។ 

មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះបានធ្វើរឿងដ៏អស្ចារ្យមួយដែលមិនធ្លាប់មានពីមុនមកទាល់តែសោះឲ្យមហាជន និងអ្នកនិយមលេងអិនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងពិតប្រាកដមែន ក្រោយពីបានឃើញនាងធ្វើការផ្គុំរូបថតរបស់ព្រះមហាក្សត្រថៃ ដោយបង្ហោះរូបម្តងមួយៗ រហូតចេញជារូបរាងស្តេចផ្ទាល់តែម្តង ។ 

ដោយយោងតាមរូបថតជាក់ស្តែងតាមរយៈគណនី Instagram ផ្ទាល់របស់នាង Yaya ពិតជារឿងហួសចិត្ត និងគួរឲ្យស្ងប់ស្ងែងមែនទែន ក្នុងនាមជាតារាល្បីម្នាក់ដែរ​ នៅក្នុងប្រទេសថៃ អាចនិយាយបានថា គឺជាតារាស្រីដែលពោរពេញទៅដោយប្រាជ្ញាឈ្លាសវៃ និងជានារីកម្ររកបាន ៕

-ចុចអាន​ ៖ គ្រាន់តែរូបថត ៣ សន្លឹកសោះ ធ្វើឲ្យនាង Kimberly ជាប់ឈ្មោះជាតារាស្រីដ៍គំរូ















ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Nadech Kugimiya Yaya