CamNews

កំសាន្ត 

គង់ វង្សយ៉ាទី ត្រូវគេសង្ស័យថា មានផ្ទៃពោះ

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនីថ្មី ដែលកំពុងតែចាប់ផ្តើម កសាងកេរ្តិ៍ឈ្មោះ នៅក្នុងកម្មវិធី
“រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា គង់ វង្សយ៉ាទី ថ្មីៗបានធ្វើឲ្យទស្សនិកជន
មានការសង្ស័យទៅលើ នាងក្រោយពីឃើញវត្តមាន នាងនៅក្នុងពិធីរៀបមង្គលការ របស់ តារា
ចម្រៀងស្រី អ្នកនាង ផាន់ ម៉ូនីកា ដោយនាងបានស្លៀករ៉ូបរឹបរាង បញ្ចេញទម្រង់ក្បាលពោះធំ
ប្លែកជាងមុន ធ្វើឲ្យគេគិតថានាងកំពុងតែ មានទម្ងន់ថែមទៀតផង។

តារាស្រីដែលចាប់ផ្តើម មានសម្រស់លេចធោ្ល ក្រោយពីទទួលបាន តំណែងជាពិធីការិនី កញ្ញា
គង់ វង្សយ៉ាទី កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៣នេះ នៅពេលដែលនាងបាន លេចវត្តមានចូល
រួមក្នុងកម្មវិធីមង្គលជ័យ របស់តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេនោះ ក៏បានធ្វើឲ្យ ទស្សនិក-
ជនក៏ដូចជា អ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន នៅពេលបានឃើញនាង បានលាន់ម៉ាត់ដោយងឿង
ឆ្ងល់ថា “មើលទៅក្បាលពោះ យ៉ាទី ដូចជាធំប្លែកតិចមានកូនទៅ?”

ជាមួយនឹងការលើកឡើងបែបនេះគឺ នៅពេលដែលគេសង្កេតឃើញ ក្បាលពោះរបស់នាងហាក់
ធំប្លែក ខណៈដែលកន្លងមក នាងធ្លាប់ស្លៀកពាក់ បែបរឹបៗតែមិនឃើញក្បាលពោះធំ ដល់ថ្នាក់
នេះទេ។

មូលហេតុដែលធ្វើឲ្យគេលើក ជាសំនួរបែបនេះ គឺនៅពេលដែលគេឃើញនាងស្លៀករ៉ូបវែង ពណ៌
ក្រហមលាយខ្មៅ រឹបរាង ហើយនៅក្នុងនោះគេក៏សង្កេតឃើញថា សណ្ឋានក្បាលពោះរបស់នាង
រីកធំមូលក្លំប្លែក ប្រៀបដូចជា អ្នកមានផ្ទៃពោះ តែគ្មានអ្នកណាម្នាក់ ចេញមុខមកអះអាងបានទេ
ថារឿងនេះយ៉ាងណានោះ ព្រោះមានតែសំនួរតែគ្មានចំលើយ។

Looking TODAY បានព្យាយាមទាក់ទងទៅទូរស័ព្ទ ផ្ទាល់ដៃ របស់នាង តែមិនអាចទាក់ទងឲ្យនាង
បកស្រាយ បានតែទោះជាយ៉ាងណា Looking TODAY និងទន្ទឹងរង់ចាំការចេញ មុខបកស្រាយរបស់
នាង ដើម្បីលាតត្រដាងការពិត ទៅដល់ទស្សនិកជន ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong vongyaty entertainment khmer star