CamNews

កីឡាអន្តរជាតិ 

Pacquioa គ្រោង​ឡើង​សង្វៀន វាយ​ជា​មួយ​ជើង​ខ្លាំង Vargas នៅ​ចុង​​ឆ្នាំ​នេះ

(ឡូសអេនជឺឡេស)៖ អតីតស្តេចប្រដាល់សកលលំដាប់លេខ២ របស់ពិភពលោក Manny Pacquiao នឹងត្រឡប់មក​កាន់​សង្វៀន​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ ប្រកួតទល់នឹងជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នេះ​បើ​យោង​តាម​លោក Michael Koncz ថ្លែង​ប្រាប់ Channel News Asia កាល​ពី​ម្សិល​មិញ។

លោក Michael Koncz បានបន្តថា «វាមិនទាន់ស័ក្តិសមនោះទេ សម្រាប់ជើងខ្លាំង Pacquiao ចូលនិវត្តន៍ គ្រា​ដែល​ការ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​ផ្សេងៗ​នៅ​តែ​រំជើប​រំជួល​នោះ»​

សូមរំលឹកផងដែរថា កីឡាករជើងខ្លាំងជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ Pacquiao បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទា​ប់​ពី​ទទួល​បាន​ជ័យ​ជំនះ​ដោយ​ពិន្ទុ​ទៅ​លើ​សត្រូវ​ចាស់​ជន​ជាតិ​អាមេរិក Timothy Bradley កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៦ នៅលើសង្វៀន MGM Grand Arena នៅ​អាមេរិក​តែ​ម្តង ដោយ​យក​ពេល​វេលា​លា​ឈប់​ពី​អាជីព​ឈឺ​សាច់​នេះ ទៅបម្រើនយោបាយវិញ ខណៈដែលរូបលោក ត្រូវបានបោះឆ្នោតជាសមាជិកសភានោះ។

តែក្រោយមកនាពេលថ្មីៗនេះ អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យកាល Pacquiao បានប្រកាសជា​ច្រើន​​លើក​ច្រើន​សា ថា​គេ​នឹង​វិល​មក​កាន់​សង្វៀន​ប្រដាល់​វិញ ដោយនឹងត្រូវជួបគូប្រកួត Jessie Vargas ផងដែរ សម្រាប់​១​ប្រកួត​ដំបូង​របស់​គេ គិត​ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៦ មក។

តែយ៉ាងណាមិញ ប្រធានផ្សព្វផ្សាយការប្រដាល់ធំៗលំដាប់ពិភពលោក Bob Arum បានកំពុងតែរៀបចំការប្រកួតថា នឹង​ធ្វើ​នៅ​ប្រទេស​អារ៉ាប់រួម ឬ​ក៏​នៅ​ទី​ក្រុង Las Vegas ប្រទេស​អាមេរិក​ឡើយ ស្របពេលដែលជើងខ្លាំង Manny Pacquiao មាន​ប្រវត្តិ​ប្រកួត ៦៦​ដង ឈ្នះ​៥៨​ដង ចាញ់​៦​ដង និង​ស្មើ​២​ដង ខណៈ​ដែល​គូប្រជែង Vargas ធ្លាប់​ប្រកួត​បាន ២៨​ដង ឈ្នះ២៧ដង ចាញ់១ដង និងមិនដែលស្មើឡើយ៕

១ប្រកួតចុងក្រោយរបស់ Pac Man ទល់នឹង Timothy Bradley

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquioa