CamNews

តារា 

ឈិនឡុង និង Jessica សមាជិកក្រុម SNSD ស្និទ្ធស្នាលគ្នាប្លែក

កូរ៉េ៖ តាមប្រភពព័ត៌មាន lollipop របស់កូរ៉េខាងត្បូង នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ បានចុះ ផ្សាយថា លោក ជែកគីចាន់ ហៅ ឈិនឡុង និងនាង Jessica សមាជិក ក្រុមចម្រៀងស្រី Girls' Generation (SNSD) អ្នកទាំង២នាក់ បានបង្ហាញខ្លួន នៅក្នុងកម្មវិធី រីករាយជាមួយគ្នា “Happy Together” របស់ស្ថានីយ៍ទូរទស្សន៍ ដ៏ល្បីក្នុងប្រទេស កូរ៉េខាងត្បូង។

ក្នុងវគ្គនេះ នឹងត្រូវបាន គេដាក់ចំណង ជើងថ្មីថា “ឈិនឡុង និងមិត្ត” “Jackie Chan and Friends” ដោយមានមិត្តភក្តិ ជិតស្និទ្ធរបស់លោក ជែកគីចាន់ ជាតារាចម្រៀង ដ៏ល្បីឈ្មោះ ក្នុងប្រទេសកូរ៉េ គឺនាង  Jessica សមាជិក ក្រុមចម្រៀងស្រី Girls' Generation ,ក្រុមតារាចម្រៀងប្រុស Super Junior គឺលោក Choi Siwon និងក្រុម តារាចម្រៀងស្រី Brown Eyed Girls’ គឺនាង Narsha។  

កម្មពិធីនេះ ជាវត្តមានលើកដំបូង របស់លោកជែកគីចាន់ ដែលលេចឡើង នៅលើកម្មវិធី  “រីករាជាមួយគ្នា” “Happy Together” ពេលលោក បានបង្ហាញខ្លួន នៅលើវេទិកា ជាច្រើន នៅក្នុងប្រទេស កូរ៉េកន្លងមក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Jackie Chan jessica SNSD Entertainment Super Star Singer Actor