CamNews

តារា 

ទៀតហើយ! លើកនេះ Nadech ជាមួយម្តាយ បានធ្វើរឿងអស្ចារ្យឲ្យមហាជនកោតសរសើរលើសសព្វដង!

ព័ត៌មានកំសាន្ត ៖ ក្រៅពីវិស័យសិល្បៈយ៉ាងមមាញឹកហើយ តារាសម្តែងចិត្តល្អ រូបសង្ហា ដែលជាមិត្តប្រុសបណ្តូលចិត្តរបស់នាង Yaya គឺលោក Nadech Kugimiya បានជួយការងារសង្គម និងការងារសប្បុរសធម៍យ៉ាងច្រើន ហើយធ្វើមហាជនចាំមិនភ្លេចនូវទង្វើល្អដែលចេញពីចិត្តរបស់តារាសម្តែងរូបនេះឡើយ ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar និងការបង្ហាញពីគណនី Instagram ម្តាយរបស់លោក Nadech Kugimiya ផ្ទាល់បានឲ្យដឹងថា លោកនិងម្តាយជាទីស្នេហាបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លូនដើម្បីធ្វើការចែកចាយអាវពណ៍ខ្មៅ សម្រាប់ពាក់ដើម្បីកាន់ទុក្ខទៅដល់ព្រះមហាក្សត្ររបស់ខ្លួន ។ ហើយការចែកជូនគឺមិនបានតម្រូវថា ចាស់ ឬក្មេងទេ ប៉ុន្តែគឺមានស្ទើរគ្រប់វ័យតែម្តង ។​

គួរបញ្ជាក់ឲ្យដឹងថា គ្រប់ប្រជាជនទាំងអស់ត្រូវបានតម្រូវឲ្យស្លៀកពាក់ពណ៍ខ្មៅមួយឆ្នាំពេញដើម្បីកាន់ទុក្ខដល់ព្រះមហាក្សត្រដែលបានយោងសោយទិវង្គត ដែលគ្មានថ្ងៃវិលត្រលប់មកវិញ រីឯអ្នកដែលប្រកបអាជីវកម្មរកសុី ឬជាអ្នកលក់អាវវិញ មិនឲ្យលក់អាវដែលពាក់សម្រាប់កាន់ទុក្ខលើសពី ៧​ ដុល្លារទេ បើមិនដូច្នេះទេនឹងត្រូវឲ្យជាប់គុកចំនួន ៧ ឆ្នាំឯណោះ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar 


Tags: Nadech Kugimiya