ភាពយន្ត ៖ Love U 100K - ដប់ម៉ីន រឿងស្នេហា គក្រឹកគគ្រេង ពោរពេញដោយសំឡេងច្រៀងលេង ពេលកម្លោះស្រុកស្រែឈ្មោះ “អាខ្លាវ”(នីវ ឆ័យផុន)ត្រូវទប់ទល់នឹង “ថងកន” (ប៉ាំង ប្រាកាស៊ីត) អនា គត ឪពុកក្មេកកំណាចដែលព្រមលើកកូនស្រី “ថងខ្វាវ”(ផ្រេវ ឈើម៉ាន) តែ មួយគត់ឱ្យខ្លាវក៏បានដែរ ប៉ុន្តែមានលក្ខខណ្ឌមួយ “យើងចង់បានបណ្តាការ10ម៉ឺនបាត!!!”។
ខ្លាវស្រាប់តែដាច់ផ្ងារភ្លាម តើគួររកលុយ10ម៉ឺនពីណាមក។
ដូច្នេះ ដល់ពេល “មាន់ជល់” ដែលជាមិត្តសម្លាញ់ ស្លាប់រស់មិនរាថយ ចេញមកកម្ចាត់ “អាចឺត”(ពូខៃ ផុងស៊ិរ៉ិ)សត្រូវស្នេហារបស់បងខ្លាវឱ្យអស់ពីចិត្ត។
តើស្នេហា “10ម៉ឺន” របស់ “បងខ្លាវ- អូនថងខ្វាវ” នឹង ទៅ ជាយ៉ាងណា?បានសមបំណងឬក៏អត់? ទស្សនាខ្សែភាពយន្តនេះហើយឬនៅ?? ចាក់បញ្ចាំង ហើយនៅគ្រប់រោងភាពយន្តពីពេលនេះតទៅ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួល បាន ពត៌មានលំអិត ពីភាពយន្តនេះ និង ពត៌មាន ផ្សេងៗ ទៀត ទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្ត ជារៀងរាល់អាទិត្យ ៕
- អាន ៖ Love U 100K Star Tour នៅផ្លាទីនៀម ខេត្តសៀមរាប (Video and Trailer Inside)
ប្រភព ៖ Westec Media Limited