(ម៉ាឌ្រីដ)៖ អ្នកចាត់ការទូទៅក្លឹបស្តេចស Real Madrid លោក Zidine Zidane បានបញ្ជាក់ជាថ្មីថា កីឡាករខ្សែប្រ យុទ្ធ Cristiano Ronaldo នឹងមិនត្រូវលក់ទៅឲ្យក្លឹបណាទាំងអស់ ពោលគឺបន្តលេងរហូតដល់ឆ្នាំ២០១៩ ក្នុងកិច្ចសន្យា របស់គាត់នៅអេស្ប៉ាញនេះ ។
គ្រូបង្វឹកវ័យទើបតែ៤៣ឆ្នាំ ជនជាតិបារាំងខាងលើបានថ្លែងអះអាងបា្រប់ BBC ថា “គ្មានហេតុផល ក៏ដូចជាកញ្ចប់ថវិកាណាមួយដែលអាចឈានទៅដល់ការផ្ទេរកីឡាករវ័យ៣១ ឆ្នាំ ជនជាតិព័រទុយហ្គាល់ Ronaldo ឡើយ និយាយឲ្យខ្លីគឺមិនចាប់អារម្មណ៍នោះទេ ចំពោះនិយាយថា ចង់បានខ្សែប្រយុទ្ធ Ronaldo នោះ” ។
សូមបញ្ជាក់ដែរថា ការឆ្លើយនឹងអ្នកសារព័ត៌មាន ក៏ដូចជាផ្ញើសារទៅកាន់ក្លឹបធំៗដទៃ ដែលតែងតែចិញ្ចឹមចង់បាន Ronaldo បែបនេះគឺធ្វើឡើងក្រោយ Ronaldo និងខ្សែការពារ Sergio Ramos បានស្នើដាក់លិខិតចាកចេញពីក្លឹប ក្រោយបញ្ចប់រដូវកាលនេះ ដោយសារតែអាម៉ាស់មុខនឹងការលេងចាញ់ក្រុមភ្ញៀវ Atletico Madrid ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ១-០ កាលពីកន្លះខែមុននៅក្របខណ្ឌ La Liga ជើងទី២ ៕
Zinedine Zidane (ស្តាំ) និង Cristiano Ronaldo
ខ្សែការពារ Sergio Ramos (ស្តាំ)
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី