CamNews

តារា 

ថាម៉េច!! លោក Alex Rendell មានមិត្តស្រីថ្មី ស្អាតដល់ថ្នាក់នឹង??

កំសាន្ត ៖ តារាសម្តែងថៃ លោក Alex Rendell និងនាង Toey Jarinporn បានបែកបាក់គ្នា ជាច្រើនខែមកហើយ ដូច្នេះហើយទើប Fans ចង់ដឹងថាតើលោកមានមិត្តស្រីថ្មីឬនៅ ស្របពេលដែលអតីតមិត្តស្រីរបស់ខ្លួន មានសង្សារថ្មីរួចទៅហើយនោះ ។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺ តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហោះរូបថតរបស់គាត់ជាមួយនិងបវរកញ្ញាថៃម្នាក់ ដែលមានឈ្មោះថា នាង Maria Poonlertlarp នៅលើគណនីអុិនស្រ្តាក្រាមរបស់លោកផ្ទាល់ ហើយមើលទៅពិតជាស្និតស្នាលគ្នា ដូចជាគូស្នេហ៍មែនទែន ។ 

ដោយសារតែរូបថតនោះហើយ បានធ្វើឲ្យ Fans នៅក្នុងស្រុកថៃ ចង់ដឹងចង់លឺថា តើអ្នកទាំងពីរពិតជាបានទាក់ទងគ្នាពិតមែនឬអត់ ។ 

ក្នុងនោះផងដែរ លោក Alex Rendell បានផ្តល់កិច្ចសម្ភាស៍អោយអ្នកកាសែតថា ខ្លួននិង បវរកញ្ញាថៃនាង Maria Poonlertlarp ស្គាល់គ្នាតាំងពីតូចមកម្ល៉េះ ហើយពួកយើងក៏ជាមិត្តនឹងគ្នាដែរ ។ មានមនុស្សជាច្រើនប្រហែលជាចង់ខ្លាំងណាស់ថា តើទំនាក់ទំនងរបស់យើងទាំងពីរត្រូវជាអ្វីនឹងគ្នា ។ ប៉ុន្តែការពិតទៅ ពួកយើងទាំងពីរគ្រាន់តែជាមិត្តនឹងគ្នានោះទេ ហើយអ្វីដែលកាន់តែគួរឲ្យអស់សំណើចនោះគឺ នាងខ្ពស់ជាងលោកខ្លាំងណាស់ (Alex Rendell សើច) ។ 

Alex Rendell បន្ថែមទៀតថា លោកបង្ហោះរូបជាមួយ នាង Maria Poonlertlarp ដោយសារតែលោកចង់បង្ហាញនូវការគាំទ្រដល់មិត្ត ហើយនៅក្នុងទូរសព្ទរបស់លោក មានតែរូបថតមួយនោះ ដូច្នេះហើយទើបលោកសម្រេចចិត្តបង្ហោះរូបស្និទ្ធស្នាលបែបនោះតែម្តង ។ ចំពោះរឿងស្នេហានៅពេលនេះ លោកនៅមិនទាន់គិតទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Alex Rendell Toey Jarinporn Maria Poonlertlarp