(កាណាដា)៖ គួរឲ្យភ្ញាក់ផ្អើលមែន ដែលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្លាយជាចោរលួចរថយន្តមួយគ្រឿង បើកទៅដឹកមិត្តស្រីអាយុ១២ឆ្នាំដើរលេង រួចរហូតជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យគូស្នេហ៍ក្មេងខ្ចីត្រូវ ស្លាប់យ៉ាងអណោចអធ័ម។
ហេតុការណ៍នេះ កើតឡើងនៅផ្លូវ Hurontario រដ្ឋ Ontario ប្រទេសកាណាដា ក្មេងប្រុសបង្កហេតុមិនត្រូវបានស្គាល់ អត្តសញ្ញាណទេ ដោយនៅថ្ងៃកើតហេតុ គេបានលួចរថយន្តមួយគ្រឿង ម៉ាក Toyota SUV ដែលមានតម្លៃជាង ៥ពាន់ដុល្លារ ពីតំបន់មួយទៅដឹកក្មេងស្រី ជាដៃគូដើរកំសាន្ត តែអកុសល ក៏បើកមិនប្រយ័ត្ន ក៏ទៅបុករនាំងផ្លូវ ចូលកន្លែងបោះជំរំមួយ បណ្តាលឲ្យរថយន្តខូចខាតទាំងស្រុង។
ចំណែកក្មេងស្រីក៏ស្លាប់ នៅកន្លែងកើតហេតុ ប៉ុន្តែក្មេងប្រុសមិនគ្រោះថ្នាក់ ដល់ជីវិតទេហើយកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យមុននឹងត្រូវប៉ូលិសសួរចម្លើយ ព្រោះគេជាប់ពាក់ព័ន្ធ នឹងករណីជាច្រើន ដូចជាបើកបរដោយការធ្វេសប្រហែស បណ្តាលឲ្យមនុស្សស្លាប់ គ្មានប័ណ្ណបើកបរ និងចោរកម្មផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង