ថៃ ៖ វាគឺជាបញ្ហាដ៏ធំមួយរវាងនាង Woonsen Virithipa Pakdeeprasong និង Janie Thienphosuwan ដែលបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយគ្នា យ៉ាងឆាប់រហ័សជាទីបំផុតហើយ ។
កាលពីម្សិលមិញនេះ អ្នកមេម៉ាយសាច់សខ្ចី នាង Woonsen Virithipa Pakdeeprasong បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងបានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែតថា ហេតុអ្វីបានជាមិត្តភាពរបស់ពួកគេត្រូវបានបែកបាក់ ។
តួស្រីក្នុងរឿង "ទឹកភ្នែកនាងទាសី" រូបនេះបាននិយាយទាំងទឹកភ្នែកថា ខ្លួនមិនបានក្បត់នាង Janie ដែលជាមិត្តស្លាប់រស់ ដូចដែលព័ត៌មានបានចុះផ្សាយនោះឡើយ ។ តារាថៃវ័យ ៣៦ ឆ្នាំបានបន្តទៀតថា នាងមិនមែនជាអ្នកដែលណែនាំ Hi So jib ឲ្យទៅស្គាល់ជាមួយនិងអតីតមិត្តប្រុសរបស់ Janie គឺលោក Keung chalermchai នោះឡើយ ។
ប្រភពដដែលបន្តទៀតថា នាង Woonsen ដឹងថារឿង Hi So jib ទាក់ទងជាមួយនិង Keung chalermchai មុន Janie តែ ២ ទៅ៣ ថ្ងៃទេ . ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះបានបែកធ្លាយពីអ្នកណាក៏ដឹង ធ្វើឲ្យ Janie ខឹងខ្លាំងបែបនេះ ។
តារាសម្តែងជើងចាស់ នាង Woonsen បន្ថែមទៀតថា Hi So jib និងនាង Janie Thienphosuwan គឺជាមិត្តរបស់នាងដូចគ្នា ដូច្នេះហើយទើបខ្លួនមិនដឹងថាត្រូវដោះស្រាយបញ្ហានេះយ៉ាងម៉េច? មួយវិញទៀត Woonsen បានធ្វើការស្នើរសុំទៅដល់អ្នកគាំទ្រកុំឲ្យស្តីបន្ទោសរូបនាងអី ព្រោះខ្លួនក៏ឈឺចាប់មិនចាញ់ នាង Janie Thienphosuwan ដែលជាមិត្តស្លាប់រស់ប៉ុន្មានដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews