CamNews

ប្លែកៗ 

អ្នកគ្រូម្នាក់ត្រូវបណ្តេញចេញពី ការងារគ្រាន់តែ​កែពាក្យ Tomorrow នៅលើបណ្តាញ​សង្គមឲ្យ​សិស្សម្នាក់

(បរទេស)៖ អ្នកគ្រូបង្រៀនម្នាក់ត្រូវបានបណ្តេញចេញបន្ទាប់ពី រងការចោទប្រកាន់មិនសមហេតុផល មួយក្រោយពីអ្នកគ្រូ រូបនេះកែកំហុសសិស្សតិចតួចនៅ លើបណ្តាញសង្គមប៉ុណ្ណោះ។

អ្នកគ្រូ Katie Nash ត្រូវបានជួលឲ្យធ្វើជាអ្នកគ្រប់គ្រង បណ្តាញសង្គមសម្រាប់ សាលាក្នុងរដ្ឋ Maryland ហើយសិស្សទាំងឡាយបានស្នើនាង ឲ្យជួយឆ្លើយតបអ្វីដែលជា ការសួររបស់ខ្លួន។

ក្រោយមក Katie Nash ក៏ចាប់ផ្តើមប្រើគណនីបណ្តាញសង្គម របស់សាលាឆ្លើយតប ទៅកាន់សិស្ស តែចុងក្រោយបែរ ជារងការបណ្តេញចេញ ពីការងារទៅវិញធ្វើឲ្យអ្នកគ្រូ រូបនេះត្រូវបាត់បង់ចំណូល រាប់ម៉ឺនដុល្លារដែលរកបានពី ការងារក្នុងមួយឆ្នាំ នៅឯសាលាក្នុងទីក្រុង Frederick ។

ដើមហេតុដែល Katie Nash រងការបណ្តេញចេញគឺ ថ្ងៃមួយសិស្ស របស់នាងម្នាក់ បានសរសេរថា “Close school tammarow please.” ហើយនាងក៏តបក្នុងន័យ សួរថាតើពាក្យ tomorrow សរសេរយ៉ាងម៉េច? ដោយសារតែសិស្សនោះសរសេរខុស ស្រាប់តែថ្ងៃបន្ទាប់អ្នកគ្រូ ក៏ត្រូវនាយកហៅទៅការិយាល័យ រួចបណ្តេញចេញពីការងារ តែម្តង។

ក្រោយកើតហេតុការណ៍នេះឡើង កូនសិស្សនិងមនុស្សជាង៧០០០ នាក់បានចុះហត្ថលេខាលើ ពាក្យបណ្តឹងមួយដាក់ ទៅសាលាតវ៉ាដើម្បីទាម ទារឲ្យអ្នកគ្រូ Katie Nash ត្រឡប់មកបង្រៀនវិញតែមិនដឹងថាខាង សាលានឹងមាន ដំណោះស្រាយបែបណាទេ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news