CamNews

កំសាន្ត 

The Avenger Age of Ultron ឬ រឿងអ្នកចម្បាំង អេវេនចឺ ៖ យុគសម័យ​អាដ្រន័

ភាពយន្ត ៖ រឿងអ្នកចម្បាំង អេវេនចឺ ៖  យុគ   ​​សម័យ​ អាដ្រន័ ឬក៏យើង   ហៅបានថា Marvel's The Avenger Age of Ultron ជាស្នាដៃនិពន្ធរបស់អ្នកដឹកនាំរឿង Joss Whedon ដោយលោកគឺជាម្នាក់ ក្នុង ចំណោមកំពូលអ្នកផលិតភាពយន្តហូលីវូដ ។ សមិទ្ធផលរបស់  លោក មាន  Marvel's The Avenger ដែលរកចំនូលបានដល់ទៅ $207.4 million ក្នុងកំឡុងពេលត្រឹមតែ ៣ សប្តាហ៍ដំបូងហើយបានចំនូល សរុប 1.5$ Billion ដែលជាតួលេខបានពីជុំវិញពិភពលោក ។ Marvel's  The Avenger Age of Ultron  ក៏ចូលរួម ផលិតដោយលោក Kevin Feige ដែលគាត់ក៏ជានាយករបស់  Marvel ផងដែរ ហើយ ស្នាដៃ ចុងក្រោយរបស់លោកមាន   Marvel's Guardians of Galaxy ដែ ល   រក ចំនូលបានដល់ទៅ $772.8 million ទូទាំងពិភពលោក ដែលបានចំណាត់ថ្នាក់លេខ ៣ ចំនូលខ្ពស់ជាងគេបំផុត របស់ Marvel ។​

រឿងអ្នកចម្បាំង អេវេនចឺ ៖ យុគសម័យអាដ្រន័ ឬក៏យើងហៅបានថា Marvel's The Avenger Age of Ultron គឺនិយាយអំពី    ការ  បង្កើត  កម្មវិធីថ្មីមួយ  របស់ Tony  Stark  ដែល ហៅថា Peacekeeping Program ដែល គ្មាន ចលនា តែបានខុសពីការស្មានទុកហើយប្រែជាអាក្រក់ទៅវិញ ។ ពេលនោះគឺជា ពេលដែលវីរជនអង់អាចរបស់ផែនដី ត្រូវបានដាក់អោយ ជួបគ្នាម្តងទៀត ដើម្បីកំណត់វាសនា នៃសុវ ត្ថិភាពពិភពលោក ដោយក្នុងនោះរួមមានដូចជា ៖ Iron Man,   Captain America, Thor, The Incredi- ble Hulk, Black Widow និង Hawkeye ជាដើម ។ ស្របពេលជាមួយដែល​ Ultron ត្រូវបានលេចរូបរាង ឡើង The Avengers ត្រូវតែចាប់ផ្តើមសកម្មភាព និងបញ្ឈប់គម្រោង អាក្រក់   ដែលនឹកស្មានមិនដល់ របស់​ Ultron អោយបានមុនភាពអវសាន របស់ ភពផែនដី ដែល  នេះ គឺជាការ  ផ្សងព្រេងថ្មីមួយទៀត របស់ពួកគេ ។ Marvel's The Avenger Age of Ultron គឺជាភាពយន្តនៃដំណាក់កាលទី ៣ នៃ Marvel Cinematic Universe របស់ស្ទូឌីយោ Marvel ផងដែរ ៕

ប្រភព ៖ Westec Cambodia


Tags: Movie Hollywood movie US Marvel The avenger