CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ៖ ទូកនេសាទ វៀតណាម ចេញជួយរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ បើងាកក្រឡេកទៅមើល គេហទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ ឯណោះវិញ បានចេញផ្សាយ ដោយបញ្ជាក់ជាចំណងជើងធំ អោយដឹងថា ទូកអ្នកនេសាទ ជនជាតិវៀតណាម ជាច្រើនគ្រឿង បានចូលរួម ក្នុងយុទ្ធនាការតាមដានស្វែងរក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់
ខ្លួនកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ។

ជាការពិត ជាមួយនឹងបេក្ខភាព សារព័ត៌មានរូបភាព ចុះផ្សាយដោយ គេហទំព័ររដ្ឋចិនមួយនេះ អោយដឹងថា ទូកអ្នកនេសាទ ដែលបានចូលរួម ជួយស្វែងរក យន្តហោះ ម៉ាឡេស៊ី MH370 ដែល បានបាត់ខ្លួននោះ បណ្តាទូកទាំងនេះ ក៏កំពុងតែសំចត សម្រាកនៅឯផែ កោះ Phu Quoc ប្រទេស វៀតណាម ស្របពេលដែល បញ្ជាក់ថា បណ្តារូប ៣ ខាងក្រោមនេះ បានផ្តិតកាលពីថ្ងៃទី ១៣ម្សិល មិញនេះ ។

គួរបញ្ជាក់ថា យុទ្ធនាការ ជួយរុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនលើក នេះគេឃើញមាន បណ្តាប្រទេសច្រើនជាង ១០ ប្រទេស ក្នុងតំបន់ ចុះចូលរួមជួយសង្គ្រោះ ខណៈរដ្ឋា ភិបាល ប្រទេសចិន បានពង្រាយផ្កាយ រណប ដល់ទៅ ១០ និង នាវា ដល់ទៅ ៩ គ្រឿងផ្សេងទៀតដូច គ្នាដែរ ក្រោយពីយន្តហោះ ខាងលើ ផ្ទុកមនុស្ស ២៣៩ នាក់ បានបាត់ខ្លួន ស្ថិតក្នុងសភាពអាថ៍កំ បាំង ពីសមុទ្រចិនខាងត្បូង អំឡុងពេលប្រតិបត្តិការ ហោះហើរ ដឹកអ្នកដំណើរ របស់ខ្លួន ពីទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ក្រុង ប៉េកាំង ប្រទេស ចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States