CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថ្ងៃអង្គារទី២៧ខែវិច្ឆិកាឆ្នាំ២០១២


ជូត

-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ល្អប្រសើរ មិនមានបញ្ហានោះទេ តែគួរណាចេះយកចិត្តទុកដាក់។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះ មិនមានបញ្ហាចោទនោះទេ។
-ស្នេហា៖ ផ្អែមល្ហែមល្អូកល្អើនធម្មតាទេ។
ឆ្លូវ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ កាក់កបលើកម្រិត មានភ្ញៀវចូលច្រើនឥតដាច់។
-ការធ្វើដំណើរ៖ ចេញដំណើរទៅណាមកណាថ្ងៃនេះសុខសប្បាយជាប់ជានិច្ច។
-ស្នេហា៖ ស្នេហាថ្ងៃនេះគូស្នេហ៍ស្រលាញ់គ្នាល្អូកល្អើន។
ខាល
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនទទួលបានលាភផលនោះទេ អាចមានបញ្ហាធំ។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះអោយប្រយ័ត្នខ្លាចមានបញ្ហា។
-ស្នេហា៖ ថ្ងៃនេះអាចមានបញ្ហាឈ្លោះទាស់ទែងគ្នា។
ថោះ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ មិនសូវល្អប្រសើរ ហើយក៏មិនជាស៊យណាស់ដែរ ដូចនេះហើយខំប្រឹង។
-ការធ្វើដំណើរ៖ មិនមានបញ្ហានោះទេ។
-ស្នេហា៖ ធម្មតាស្នេហាថ្ងៃនេះគូស្នេហ៍ល្អូកល្អើន។
រោង
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ កាក់កប មិនមានបញ្ហាតាមយាយីនោះទេ មានតែលាភផលចូល។
-ការធ្វើដំណើរ៖ សុខសប្បាយជាធម្មតាមិនមានបញ្ហានោះទេ។
-ស្នេហា៖ គូស្នេហ៍ថ្ងៃនេះ ស្រលាញ់គ្នាជាងសព្វមួយដង។
ម្សាញ់
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ មានតែលាភផលហូរចូល។
-ការធ្វើដំណើរ៖ សុខសប្បាយ មិនមានបញ្ហា អាចជួបលាភតាមផ្លូវ។
-ស្នេហា៖ គូស្នេហស្រលាញ់គ្នា ចេះយល់ចិត្តគ្នា ផ្អែមល្ហែមដូចទឹកឃ្មុំ។
មមី
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនកាក់កប អាចមានបញ្ហាជាមួយអតិថិជនដូចនេះគួរណាប្រយ័ត្នសម្ដី។
-ការធ្វើដំណើរ៖ ចេញដំណើរគួរណា ជៀសវៀងចេញផ្លូវឆ្ងាយ បើទៅគួរមានគ្នាទៅជាមួយ។
-ស្នេហា៖ កុំសូវជាជួបមុខគ្នា ដោះដូរសម្ដីអីល្អជាជាង។
មមែ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ធម្មតាមិនមានបញ្ហា ប៉ុន្តែគួរណាយកចិត្តទុកដាក់ខ្លះផង។
-ការធ្វើដំណើរ៖ ចេញទៅណាមកណា ប្រយ័ត្នខ្លួនផង គ្រោះថ្នាក់មើលមិនឃើញ។
-ស្នេហា៖ ថ្ងៃនេះស្នេហាមិនមានបញ្ហានោះទេ ហើយគួរណាយកចិត្តស្រស់ស្រីផង។ 
វក
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ ការងារថ្ងៃនេះ មិនសូវសមប្រកបនោះទេ គួរណាប្រយ័ត្នខ្លួន។
-ការធ្វើដំណើរ៖ ចេញដំណើរទៅណាមកណាថ្ងៃនេះគួរណាប្រយ័ត្នខ្លួន។
-ស្នេហា៖ រកាំរកូសឈ្លោះគ្នាច្រើន។
រកា
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ អាចមានបញ្ហាបន្តិចបន្ទួចតែមិនធ្ងន់ធ្ងរនោះទេគួរយកចិត្តទុកដាក់បន្ថែម។
-ការធ្ចើដំណើរ៖ សុខសប្បាយជាធម្មតា តែគួរណាកុំចេញដើរយប់។
-ស្នេហា៖ ថ្ងៃនេះស្នេហាមើលទៅ ខាងស្រីដូចជាឆេវឆាវបន្តិច គួរណាចេះយល់ចិត្តគ្នា។
ចរ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ប្រកបទៅបានទទួលកាកកបជាលំដាប់ មិនមានបញ្ហានោះទេ។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះ អាចចេញដំណើរបានដោយមិនបារម្ភ។
-ស្នេហា៖ ថ្ងៃនេះគូស្នេហ៍កាន់ដៃស្រលាញ់គ្នាជាងសព្វមួយដង។
កុរ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនល្អប្រសើរ អាចមានបញ្ហា ដូចនេះគួរណាប្រយ័ត្នមុនសម្រេចចិត្ត។
-ការធ្ចើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះប្រយ័ត្ន ហើយគួរមានមនុស្សទៅជាមួយ។
-ស្នេហា៖ កុំស្រដីច្រើនអី ប្រយ័ត្នឈ្លោះគ្នា។