CamNews

កីឡាជាតិ 

រាជធានីភ្នំពេញ ទម្លាក់ខេត្តកំពត ឡើងឈរកំពូលតារាងមេដាយ​ ក្នុងការប្រកួតកីឡាជាតិ បណ្ដោះអាសន្ន

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែតុលាម្សិលមិញនេះ ដែលជាថ្ងៃទី០៥ នៃការប្រកួតកីឡាជាតិ លើកទី១ គឺក្រុមអត្តពលិកនៃរាជធានីភ្នំពេញ បានដណ្ដើមកៅអីកំពូលតារាង នៃការដណ្ដើមបានមេដាយបានច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្ររបស់កម្ពុជានេះហើយ គ្រាដែលក្រុមអត្ដពលិកខេត្តកំពត ដែលឈរលេខ១ រយៈពេល ៤ថ្ងៃកាលពីថ្ងៃបើកឆាកប្រកួតដំបូងនោះ បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ។

យោងតាមការបូកសរុបលទ្ធផល ដែលឲ្យដឹងអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា មកទល់ពេលនេះក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ២៣គ្រឿង ក្នុងនោះមានមេដាយមាស៩ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ៥ ហើយតាមពីក្រោយដោយក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស៩ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៥ ។

ដោយឡែកក្រុមអត្ពលិកកីឡានៃខេត្តកំពត ដែលធ្លាក់ពីកំពូលតារាងមកឈរលេខរៀងទី៣ គឺដណ្ដើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះមានមេដាយមាស៧ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៤ ។ រីឯខេត្ត-ក្រុង និងក្រសួងចំនួន ១៤ស្ថាប័នផ្សេងទៀត ក៏ដណ្ដើមបានមេដាយជាបន្ដបន្ទាប់ផងដែរ គ្រាដែលកីឡា ២ប្រភេទ ត្រូវបានបញ្ចប់ គឺកីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ ហើយការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news