CamNews

តារា 

តើសារ នឹងរូបថតមួយចំនួននេះ ពិតជាបានបញ្ជាក់ថា Justin Bieber ចង់ឲ្យមិត្តស្រីរបស់គាត់ ត្រលប់មករកគាត់វិញ?

ព័ត៌មានកំសាន្ត ៖ ជាការពិតណាស់ កាលពីពេលថ្មីៗនេះ មានព័ត៌មានមួយចំនួន ដែលបាននិយាយថា Justin Bieber តែងតែបង្ហោះរូប ជាមួយនឹង អតីតមិត្តស្រីរបស់ខ្លួន គឺ Selena Gomez នៅលើគណនី Instagram របស់លោកជារឿយ ។ ដោយហេតុនេះ​ ហើយទើបបណ្តាលឲ្យក្រុមអ្នកគាំទ្រ មានការចោតសួរទៅកាន់ Justin Bieber ថាតើលោកពិតជានឹករលឹក ទៅដល់អតីតមិត្តស្រី ដែលមានឈ្មោះថា Selena Gomez​ ពិតមែន ?

ដោយយោងទៅតាម គេហទំព័រ Wittyfeed បានបញ្ជាក់ឲ្យដឹងថា ពួកយើងគឺមិនយល់ចិត្តរបស់ តារាចម្រៀង Justin Bieber ទេ ។​ កាលពីពេលថ្មីៗនេះ គាត់បានបញ្ចេញ ឥរិយាបទរបស់គាត់ ឲ្យពួកយើងបានឃើញ ពីអារម្មណ៍ដែលគាត់ កំពុងតែនឹក រលឹកទៅដល់ អតីតមិត្តស្រី នាង  Selena Gomez ដែលមានអាយុ ២៣ ឆ្នាំ ។ 

តោះកុំឲ្យខាតពេលយូរ នាំគ្នាទៅទស្សនារូបភាពខាងក្រោម រវាង Justin Bieber និងអតីតមិត្តស្រីរបស់គាត់គឺ Selena Gomez​ ទាំងអស់គ្នា ៕​










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Justin Bieber Selena Gomez​ Instagram Wittyfeed