ព័ត៌មានកំសាន្ត ៖ បែកធ្លាយ រូបថតអាក្រាតកាយ របស់របស់ប៉ូលីសស្រី កាលពីពេលថ្មីៗនេះ ហើយនាងមើលទៅហាក់បីដូចជា មានកំហឹងអ្វីមួយនៅ ថ្ងៃដែលនាងបានធ្វើការថតរូបនោះ ។
ប៉ូលីសស្រី Nidia Garcia ត្រូវបានគេព្យួរឈ្មោះ របស់នាង ពីកម្លាំងរបស់ប៉ូលីស បន្ទាប់ពីបាន ថតរូបអាក្រាតកាយ នៅក្នុងរថយន្តមួយ នៅក្នុងឯកសណ្ឋាន ជាប៉ូលីសផងដែរ ។
គួររំលឹកឲ្យដឹងថា នាងត្រូវបានលុបរូបថត របស់នាងពី Facebook ប៉ុន្តែនាងនៅតែ ជាប់ឈ្មោះជា តារាល្បីនៅលើប្រព័ន្ធ អិនធឺណិត ។
មានមនុស្សជាច្រើនបានកោតសសើរ រូបនាងនឹង បានបន្ថែមទៀតថា នាងគួរតែក្លាយទៅជា តារាម៉ូដែល ដើម្បីជួយឲ្យពួកគេ ងាយស្រួល ក្នុងការរកប្រាក់ ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័ររបស់ The Lad Bible បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៍ដោយ ការខូចខាតរបស់នាង បានធ្វើរួចទៅហើយ និយាយរួមទៅ អ្វីៗគឺហួសពេលអស់ទៅហើយ ។ ហើយពេលនេះ នាងក៍ត្រូវបានគេដកហូត ភារកិច្ចធំៗ ទាំង ២ របស់នាងផងដែរ ។
នៅលើ Facebook នាងបានបង្ហោះ សារដើម្បីសូមការលើក លែងទោសសម្រាប់ កំហុសរបស់នាង ដោយចិត្តស្មោះ ដោយនិយាយថា (I was wrong in letting myself be photographed in my hours of work while still wearing the uniform of an officer) ខ្ញុំពិតជាមានកំហុសឆ្គងពិតមែន ក្នុងការស្លៀកសម្លៀកបំពាក់ នឹងបានថតរូប ដែលពាក់ឯកសណ្ឋាន ជាប៉ូលីសនៅក្នុងម៉ោងធ្វើការ ។
ខ្ញុំចង់សូមអភ័យទោស ទៅកាន់ លេខាធិការនៃ តុលាការ នៃ សន្តិសុខនិង ចៅក្រម សម្រាប់កំហុសឆ្គង ហួសហេតុ របស់នាងខ្ញុំដែលបានធ្វើបែបនោះ ។
ខ្ញុំមានអារម្មណ៍ ខ្ពើមរអើម ខ្លាំងណាស់ ចំពោះការប្រាសចាក របស់ខ្ញុំហើយមិន ត្រឹមតែ ប៉ះពាល់តែរូបខ្ញុំម្នាក់ទេ វាថែមទាំងមានការប៉ះពាល់ ទៅដល់ កូនស្រី ទាំង ២ របស់ខ្ញុំ ប្តីរបស់ខ្ញុំ ប៉ាម៉ាក់ របស់ខ្ញុំ បងប្អូន និងក្រុមគ្រួសារ ថែមទៀតផង ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop