CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook បញ្ចេញមុខងារថ្មី ៖ បង្ហោះឃ្លា “សួស្ដីឆ្នាំថ្មី” កាំជ្រួចនឹងបង្ហាញខ្លួនលើអេក្រង់

ដោយគ្រាន់តែបង្ហោះ ឬបញ្ចេញមតិមួយដែលមានឃ្លាជាភាសាអង់គ្លេសថា “Happy New Year”
ឬភាសាអន្តរជាតិដែលមានន័យដូចគ្នានេះ នោះនៅលើអេក្រង់កុំព្យូទ័រនឹងមានបង្ហាញការផ្ទុះ
កាំជ្រួច។

ថ្មីៗនេះ អ្នកលេង Facebook នៅកម្ពុជា បានប្រទះឃើញមុខងារកាំជ្រួចបង្ហាញខ្លួននៅលើអេក្រង់
កុំព្យូទ័រ បន្ទាប់ពីបង្ហោះ ឬបញ្ចេញមិត្ត ដែលមានឃ្លា “Happy New Year” ។

ប្រការនេះ បានទាក់ទាញអ្នកលេង Facebook ជាច្រើន ពិសេសអ្នកលេងវ័យក្មេង។ ប៉ុន្តែ អ្នកខ្លះ
យល់ថា ការ “បាញ់កាំជ្រួច” នេះ មើលទៅមិនទាន់មានភាពអស្ចារ្យ។

មិនត្រឹមតែភាសាអង់គ្លេស មុនងារនេះ ថែមទាំងអាចប្រើបានជាមួយនឹងភាសាបារាំង អេស្ប៉ាញ
ថៃ វៀតណាម។ល។ ប៉ុន្តែ គួរឱ្យស្ដាយ វាមិនទាន់មានភាសាខ្មែរនោះទេ។ ទន្ទឹមនឹងនេះ មុខាងារ
នេះក៏មិនទាន់ប្រើបាននៅលើស្មាតហ្វូននៅឡើយ ពោលគឺវាមាននៅលើតែ Facebook ដែលប្រើ
Website ប៉ុណ្ណោះ។

ដោយ ៖ តារា


Tags: Facebook កាំជ្រួច សួស្ដីឆ្នាំថ្មី