CamNews

តារា 

រូបមួយសន្លឹក Kimberly និង Mark Prin នៅមាត់សមុទ្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដឹងថាហេតុអ្វីអត់?

ព័ត៌មានកំសាន្ត ៖ រូបមួយសន្លឹក Kimberly និង Mark Prin នៅមាត់សមុទ្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដឹងថាហេតុអ្វីអត់ ដូច្នេះហើយបើចង់ដឹងថា សូមទៅអានអត្ថបទនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ នាង Kimberly ​បានបង្ហោះរូបថតជាមួយនិងមិត្តប្រុសជាទីស្នេហារបស់នាង គឺលោក Mark prin នៅឯមាត់សមុទ្រ ដោយនៅក្នុងរូបថតនោះគឺអ្នកទាំងពីរពិតជាធ្វើឲ្យ Fans ពេញចិត្តស្តុកមែនទែន ព្រោះតាំងពីដើមមក ក្រុមអ្នកគាំទ្រតែងតែចង់ឲ្យតារាថៃទាំងពីរដួងនេះ​ស្រលាញ់គ្នា និងបញ្ចេញភាពផ្អែមល្អែមបែបនេះផងដែរ​ ​។ 

មិនត្រឹមតែបង្ហោះរូបថតផ្អែមល្អែមនោះទេ នាង Kimberly ក៏ថែមទាំងភ្ជាប់មកជាមួយនិងចំណងជើងដែលចាក់ដោតអារម្មណ៍អ្នកមិនទាន់មានគូ ច្រណែននឹងនាងដូចជា ដោយលើកឡើងថា "He is a child who is jealous of everything. He is a pillow when I sleep. And finally, he is my heart" មានន័យថា "គាត់គឺជាក្មេងម្នាក់ដែលប្រច័ណ្ឌគ្រប់យ៉ាង ហើយគាត់គឺជាខ្នើយនៅពេលដែលខ្ញុំគេង សរុបទៅគាត់គឺជាបេះដូងរបស់ខ្ញុំ" ពិតជាផ្អែមល្អែមរកពាក្យនិយាយគ្មានទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ dailystar


Tags: Kimberly Mark prin