CamNews

មិនគួរឲ្យជឿ 

ពេទ្យយោធាម្នាក់ ប្រឈម នឹងការជាប់គុក ក៏ដោយសារតែ ជួយសត្វឆ្មា កូននៅក្នុងពោះ មួយក្បាល

ស្ទើរតែមិនគួរអោយជឿហួស ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹម៉េត្រូ​ បានចេញផ្សាយ កាលពី រសៀល ថ្ងៃទី ២៤ ម្សិលមិញនេះ អោយដឹងថា មន្រ្តី យោធា បម្រើការ ជាពេទ្យ ម្នាក់ ត្រូវបាន រកអោយឃើញថា ប្រឈម នឹងការដេកគុក ដល់ទៅ មួយឆ្នាំ បន្ទាប់ ពីមាន បានទៅជួយសង្គ្រោះ សត្វឆ្មា កំពុងតែមានកូន នៅក្នុងពោះ មួយក្បាល ។

អនុសេនីយ៍ Barbara Balanzoni ជាពលទាហាន កងទ័ពចល័ត ក្នុងអង្គភាពយោធា ប្រទេសអ៊ីតាលី ត្រូវបានចោទប្រកាន់ ពីបទ រំលោភ ទៅនឹងច្បាប់ " gross insubordination "ដោយនៅក្នុងនោះ បាន ប្រព្រឹត្តិខុស ដោយមានទំនាក់ទំនង ជាមួយនឹងសត្វព្រៃ សត្វដែលត្រូវបានគេ បោះបង់ចោលជា ដើម

អនុសេនីយ៍ Barbara Balanzoni វ័យ ៣៩ ឆ្នាំរូបនេះ បានធ្វើសកម្មភាព ជួយសង្គ្រោះជាពិសេស ទៅ លើសត្វឆ្មា មួយក្បាល មានឈ្មោះ Agata  ពោលគឺ ជួយសង្គ្រោះវា អោយរស់មានជីវិត ក្រោយពី កំណើតកូន ចុងក្រោយរបស់វា បានស្លាប់នៅក្នុងពោះ មេមួយក្បាលនេះ ស្របពេលដែល ករណីខាង លើនេះ បានកើតឡើង នៅឯ មូលដ្ឋានទ័ព អង្គការ ណាតូ មានទីតាំង ស្ថិតនៅ Kosovo ដោយនៅ ក្នុងភូមិនេះ ត្រូវបានគេ ហៅថា ភូមិអ៊ីតាលី ពោលគឺ ពោរពេញ ទៅដោយ មន្រ្តីពេទ្យសត្វ មកពី ប្រទេស អ៊ីតាលី ។

គួរបញ្ជាក់ផងដែរថា ព្រះរាជអជ្ញាយោធា ចង់នាំខ្លួននាង យកទៅកាន់សវនាការ នៅខែកុម្ភៈខាងមុខ នេះ​ តែកិច្ចពិភាក្សា ដេញដោល តស៊ូមតិ ក៏កំពុងតែកើតមានឡើង នៅក្នុងសភា ប្រទេសនេះនៅ ឡើយ។ Lt Balanzoni ជាគ្រូពេទ្យជំនាញ​ ខាងថ្នាំសន្លប់ និងថ្នាំស្ពឹក មកពី Tuscany បានប្រាប់ដល់ ទីភ្នាក់ងារ សារព័ត៌មាន អោយដឹងថា ស្ថានភាព នឹងប្រឈមនឹងហានិភ័យ អាក្រក់ជាងនេះ បើសិន ណា Agata ពិតជាងាប់ មែននោះ ។

ទំព័រសារព័ត៌មាន Corriere Della Sera ដកស្រង់សម្តី នាង Barbara Balanzoni អោយដឹងថា នាងខ្ញុំ ពិតជាចង់បន្ត ការធ្វើការងារ អោយយោធាខ្លាំងណាស់​ ខណៈស្ថាប័នមួយនេះ នាងខ្ញុំស្រឡាញ់ខ្លាំង ដូចទៅនឹង ស្រឡាញ់សត្វឆ្មា ដូច្នេះដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ


Tags: Army medical officer cat Italy Italian Int news Unt news Viral video