CamNews

តារា 

ដឹងទេថា Yaya បានធ្វើរឿងពិសេសអ្វីខ្លះដល់ Nadech ក្នុងថ្ងៃខួបកំណើត?

កំសាន្ត ៖ នៅថ្ងៃទី ១៧ ខែធ្នូ នេះគឺជាថ្ងៃកំណើតរបស់តារាសម្តែងរូបសង្ហា លោក Nadech Kugimiya ដែលតារាលំដាប់ A មួយរូបនៅក្នុងប្រទេសថៃផងដែរ​ ។ 

អ្វីដែលធ្វើការអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ នាង Yaya Urassaya បានបង្ហោះសារជូនពរយ៉ាងវែងទៅដល់ លោក Nadech Kugimiya និងធ្វើការរៀបរ៉ាប់អំពីការយកចិត្តទុកដាក់និងមើលថែរូបនាងអស់រយៈពេលជាង ៨ ឆ្នាំកន្លងមកនេះ ។ 

មិនត្រឹមតែប៉ុណ្ណោះទេ តួស្រីក្នុងរឿង "ម្ចាស់គ្រងធរណី" រូបនេះ ថែមទាំងបានធ្វើនំខេកដោយផ្ទាល់ដៃ និងផ្ញើរទៅអោយ លោក Nadech Kugimiya ទុកជាកាដូថ្ងៃកំណើតក៏មានន័យថែមទៀតផង ពិតជាផ្អែមល្អែមមែនទែន ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Nadech Kugimiya Yaya Urassaya