ព័ត៌មានអំពីការវិលត្រលប់ រួមស្នេហារវាង Selena និង Justin Bieber បានធ្វើអោយមានការ
ចាប់អារម្មណ៍ជាខ្លាំង ទាំងសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក ។ កាសែត The Sun បាន
ចុះផ្សាយព័ត៌មានមួយថា មិត្តភក្តិរបស់ Selena ម្នាក់បាននិយាយពីរឿងរ៉ាវ ដែលទាក់ទងនឹង
កាលវិលត្រលប់ រួបរួមស្នេហារបស់ Selena និង Justin វិញអោយទស្សនិកជនបានដឹង ។
មិត្តភក្តិរបស់ Selena និយាយថានាង និង មិត្តផ្សេងទៀតបានព្យាយាមបំបែក Selena ចេញពី
Justin តែ Justin នៅតែតាមនាងទោះបីជាក្នុងពេល ពូកគេបែកគ្នាក៏ដោយ ។ មិត្តភក្តិ Selena
បន្តថា Selena បានជួបប្រទះរឿងស្មុគស្មាញជាច្រើន ក្នុងពេលដែលនាងត្រូវជាមិត្តស្រីរបស់
Justin Bieber ហើយយើងគិតថា នាងអាចរួចផុតពីដៃរបស់ Justin Bieber ទៅហើយបន្ទាប់ពី
ពួកគេបែកគ្នា តែ Justin Bieber នៅតែបន្តធ្វើការលួងលោម បន្ទន់ចិត្តិ Selena រហូតដល់មិត្តិ
ភក្តិទាងអស់ចង់ឈប់រវល់ និង រឿងនោះតែពួកគេនៅតែខំប្រឹងជួយ Selena ។ មិត្តភក្តិរបស់
នាងបន្តជាចុងក្រោយថា ស្នេហាវ័យក្មេងរបស់ Selena នាងតែងតែយំជាប់ជានិច្ច ហើយពួក
គេពិតជាពិបាកចិត្តយ៉ាងខ្លាំង មិនដឹងថាពេលណា Justin Bieber ឈប់ធ្វើបាបនាងទេ ៕
ដោយ ៖ លីលី
ប្រភព ៖ k14