ថៃ ៖ តារាសម្តែងថៃនាង Yaya Urassaya បានធ្វើដំណើរទៅប្រទេស Norway ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីបុណ្យ Christmas ជាមួយនិងក្រុមគ្រួសាររបស់នាងនៅទីនោះ ។
នៅពេលនេះនាងបានត្រលប់មកកាន់ប្រទេសថៃវិញ ហើយប្រភពជិតដិតបានប្រាប់ថា តារាស្រីរូបនេះមានកាដូជូនសំណព្វចិត្ត ។ កាដូនោះត្រូវបានគេដឹងថាជាស្បែកជើង ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៩ គេបានប្រទះឃើញថា លោក Nadech Kugimiya ពាក់ស្បែកជើងដែល Yaya Urassaya ទិញឲ្យជាកាដូ នៅឯព្រលានយន្តហោះនៅប្រទេសជប៉ុន ។
ប្រភពដដែលបានបន្តទៀតថា តារាសម្តែងប្រុសរូបនេះពិតជាស្រលាញ់កាដូដែលគូស្នេហ៍ជូនខ្លាំងណាស់ ដូច្នេះហើយទើបលោកពាក់វាភ្លាមៗបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate