ថ្មីៗនេះគេហទំព័រ TMZ ដែលជាគេហទំព័រល្បីមួយខាងកំសាន្ត បានបង្ហោះវីដេអូមួយ ដែលបាន
ថតជាប់ Justin Bieber ប្រើប្រាស់អកប្បកិរិយា មិនសមរម្យជាតារា ក្នុងភោជនីយដ្ឋានមួយ ។
ក្នុងវីដេអូដែល TMZ បានបង្ហោះនោះ គេឃើញ Justin Bieber និងមិត្តភក្តិមួយប៉ុន្មាននាក់ទៀត
នៅក្នុងភោជនីយដ្ឋានមួយ បញ្ចេញអកប្បកិរិយាអាក្រក់ ។ អ្វីដែលអាក្រក់បំផុតនោះ គឺតារាវ័យ
ក្មេងម្នាក់នេះ បាននោមដាក់ ធុងទឹកមួយហើយសើចសប្បាយ ជាមួយមិត្តភក្តិរបស់ខ្លួន មិនត្រឹម
តែប៉ុណ្ណោះ បន្ទាប់ពីរួចរាល់ Justin Bieber បានយកស្ប្រ៉ាយបាញ់ទឹក ដាក់រូបថតរបស់លោក
អតិតនាយករដ្ឋមន្ត្រី Bill Clinton និងប្រើប្រាស់ពាក្យមិនសមរម្យថែមទៀតផង ។
បន្ទាប់ពីឃើញវីដេអូមួយនេះ ម្ចាស់ភោជនីយដ្ឋាននៅទីក្រុង New York មួយនោះ ខឹងយ៉ាងខ្លាំង
ព្រមទាំងចង់ ចាត់វិធានការក្តៅសាច់ ជាមួយនិង Justin Bieber ដោយសារតែទង្វើដ៏អាក្រក់របស់
តារាវ័យក្មេងមួយនេះ ។ ថ្មីៗនះ Justin Bieber ត្រូវបានគេស្អប់កាន់តែខ្លាំងឡើងៗ ដោយសារតែ
អកប្បកិរិយា ដែលជះគំរូអាក្រក់ដល់សង្គមជាខ្លាំង ៕
ដោយ ៖ លីលី
ប្រភព ៖ TMZ