CamNews

ព័ត៌មានអន្តរជាតិ 

ស្រី្តជនជាតិអ៊ីតាលីម្នាក់ដែលគេចាប់ជំវិតនៅក្នុងប្រទេសអាល់ហ្គើរីត្រូវបានដោះលែង

ស្រី្តជនជាតិអ៊ីតាលីម្នាក់ដែលគេចាប់ជំវិតនៅក្នុងប្រទេសអាល់ហ្គើរីត្រូវបានដោះលែង

ទីក្រុងរ៉ូមៈ ស្រ្តីជនជាតិអ៊ីតាលីម្នាក់ដែលគេចាប់ជំរិតនៅភាគខាងត្បូងប្រទេសអាល់ហ្គើរីអស់រយៈពេល
ជាងមួយឆ្នាំនោះ ត្រូវបានដោះលែងមកវិញហើយ  នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសលោក
Giulio Terzi មានប្រសាសន៍កាលពីថ្ងៃអង្គារ។ លោក Terzi មានប្រសាសន៍ទៀតថាៈ គាត់បានប្រាប់ទៅ
កាន់គ្រួសារ Maria Sandra Mariani នៃការដោះលែងរបស់នាង។  "  ខ្ញុំចូលរួមការរីករាយជាមួយពួកគេ
និង ស្ថានភាពធូរស្បើយចំពោះពត៌មានដ៏អស្ចារ្យនេះ "   គាត់មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថាៈ
ការបញ្ចប់ភាពតានតឹងដ៏លំបាករបស់ខ្ញុំបានទទួលជោគជ័យដោយសារតែមានការចូលរួមពីអ្នកទាំអស់
គ្នាជាមួយការឧទ្ទិស ភាពមាំមួន និង មានជំនាញយ៉ាងល្អ។ លោស្រ្តី Mariani មានអាយុ៥៤ឆ្នាំ ត្រូវបាន
យកទៅដោយពួកអាល់កៃដា នៅក្នុងសាសនា Islam Maghreb ជាខាសាបន្ទាប់មួយរបស់តំបន់Sahara
នៃបណ្តាញពួកភេរវនិយម នៅក្នុងប្រទេសអាល់ហ្គើរី កាលពីខែកុម្ភៈ ឆ្នាំ២០១១    បើយោងតាមរបាយ
ការណ៍របស់ភ្នាក់ងារសារពត៌មាន  ANSA     បានចេញផ្សាយ។ បើយោងតាមភ្នាក់ងារបាននិយាយថាៈ
លោកស្រ្តី Mariani     ជាអ្នកទេសចរណ៍ម្នាក់ដែលត្រូវបានចាប់យកទៅដោយជនប្រដាប់អាវុធនៅក្បែរ
តំបន់ព្រំដែន Niger។ លោកស្រ្តីសង្ឈឹមថា     គាត់នឹងវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញនៅថ្ងៃពុធ នេះ
បើយោងតាមរបាយការណ៍ការសែតអ៊ីតាលីឈ្មោះ  Corriere della Sera បានចេញផ្សាយ។ ឪពុករបស់
លោកស្រ្តីនៅក្នុងប្រទេស Tuscany     បានយំលាយឡំជាមួយការរីករាយនៅពេលដែលគាត់បានលឺនូវ
ពត៌មានថា កូនរបស់គាត់ត្រូវបានដោះលែង។ រដ្ឋាភិបាលអ៊ីតាលីមិនបានផ្តល់ពត៌មានលំអិតនៃការផ្តល់
សេរីភាពរបស់លោកស្រ្តី Mariani    គឺត្រូវបានធានាសុវត្ថិភាពដោយវិធីណានៅឡើយ។ ពលរដ្ឋអ៊ីតាលី
ម្នាក់ទៀត ដែលធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលឈ្មោះRossella Urru ត្រូវបានចាប់ខ្លួនកាលពីខែតុលា
មុនដោយក្រុមដូចគ្នា ដែលមាននៅក្នុងដៃរបស់ពួកភរវករ  នេះបើយោងតាមក្រសួងការបរទេសអ៊ីតាលី
បាននិយាយ។ នាងត្រូវបានចាប់ខ្លួនជិតព្រំដែនជាមួយប្រទេស Mauritania។​

ដោយៈ  វណ្ណៈ
ប្រភពៈ    cnn