ព័ត៌មានអន្តរជាតិ ៖ គណៈកម្មការអន្តរជាតិ ៧ នាក់ដែលជាបុគ្គលិកកាកបាទក្រហមត្រូវបាន
ក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើង បើកការវាយប្រហារ ទៅលើក្បួនដង្ហែរបស់ពួកគេ នៅភា
គខាងជើងប្រទេសស៊ីរី រួចក៏ធ្វើការចាប់ជំរិតពួកគេតែម្តង នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
លោក Saleh Dabbakeh ជាអ្នកនាំពាក្យបានអះអាងអោយដឹងថា ក្រុមឧទ្ទាមប្រដាប់ទៅ
ដោយកាំភ្លើង បានបើកការវាយប្រហារ បង្អាក់ដំណើរដង្ហែរក្បួនរបស់ពួកគេ រួចក៏ធ្វើការចាប់
ពង្រត់តែម្តង នៅជិតក្រុង Saraqeb នាខេត្ត Idlib កាលពីវេលាព្រឹក ថ្ងៃអាទិត្យ ម្សិលមិញនេះ
គាត់បន្ថែមថា ក្នុងនោះ ៦ អ្នកជាបុគ្គលិក ICRC ខណៈម្នាក់ទៀតជាបុគ្គលិកស្ម័គ្រចិត្តមកពី
Syrian Red Crescent ក៏ប៉ុន្តែ មិនទាន់មានរបាយការណ៍បញ្ជាក់អោយដឹងថាតើ ពួកគេទាំង
អស់នោះជាជនជាតិអ្វីអោយពិតប្រាកដនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ប្រទេសស៊ីរី បានចេញផ្សាយអោយដឹងថា ការចាប់ជំរិតលើកនេះ
អាចធ្វើទៅបាន ខណៈក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើង បើកការបាញ់ប្រហារទៅលើក្បួន
រថយន្តដង្ហែរទាំង ៤ គ្រឿងរួចក៏ធ្វើការចាប់ជំរិត ដោយនៅក្នុងនោះ ករណីចាប់ជំរិតលើកនេះ
ត្រូវបានគេថ្កោលទោស ថាជាស្នាដៃរបស់ក្រុមភេវករ ។
គួរបញ្ជាក់ផងដែរថា ក្រុមបុគ្គលិកកាកបាទក្រហមទាំងនេះ បានមកបំពេញបេសកម្មនៅក្នុង
តំបន់នេះ ចាប់តាំងពីថ្ងៃទី ១០ តុលា មកម្ល៉េះ ដើម្បីធ្វើការវាយតម្លៃទៅលើស្ថានភាពវេជ្ជសា
ស្រ្ត ។ Magne Barth ប្រធាននៃគណៈប្រតិភូ ICRC នៅក្នុងប្រទេសស៊ីរីបានឱ្យដឹងថា យើង
សូមអំពាវនាវអោយមានការដោះលែងជាបន្ទាន់ និងគ្មានលក្ខខ័ណ្ឌ ចំពោះសហការីបម្រើកា
រទាំង ៧ នាក់លើកនេះ។
គួរបញ្ជាក់ផងដែរថា តំបន់ភាគច្រើនត្រូវបានធ្លាក់ចូលក្រោមដៃ របស់ក្រុមឧទ្ទាមកាលពីឆ្នាំ
កន្លងទៅ តួយ៉ាងមានខេត្ត Idlib ស្របពេលដែលករណីចាប់ជំរិត តែងកើតមានឡើងជាញឹក
ញ៉ាប់តែម្តង ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស
- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ
- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
ប្រែសម្រួល ៖ សំណាង
ប្រភព ៖ ស្កាយ