កាលពីខែមុនពេលដែលលោក Ty Warner ឈប់សួរផ្លូវនៅ Santa Barbara, California,
គាត់បានជួបជាមួយនាង Jennifer Vasilakos ឈរនៅរង្វង់ផ្លូវស្រែកហៅមនុស្សគ្រប់គ្នាឲ្យ
ជួយបរិច្ចាគលុយដល់នាងដើម្បីព្យាបាលជំងឺតម្រង់នោម។ ពេលនោះនាង Jennifer មិន
បានដឹងថា មនុស្សដែលនាងជួយបង្ហាញផ្លូវគឺជាមហាសេដ្ឋីនៅអាមេរិចឡើយ។
ក្រោយពីប្រាប់ផ្លូវដល់លោក Warner ហើយ, នាង Jennifer Vasilakos បានប្រគល់ក្រដាសមួយ
សន្លឹកស្តីពីស្ថានភាពរបស់ខ្លួនសព្វថ្ងៃដល់គាត់។ រឿងស្មានមិនដល់មួយ ដែលធ្លាប់មាននៅក្នុង
រឿងនិទាន ប្រលោមលោក បានកើតមានចំពោះនាង ពេលដែលលោក Warner បានសន្យានឹង
ជួយនាង និងបានផ្តល់ដល់នាងនូវមូលប្បទានប័ត្រ(Check)មួយសន្លឹកដែលមានចំនួនទឹកប្រាក់
20.000USD គឺគ្រប់ចំនួនសំរាប់ឲ្យនាងធ្វើការវះកាត់ព្យាបាល់ជំងឺ។
នាង Jennifer Vasilakos ទទួលបាន 20.000 USD ពីលោកសេដ្ឋី Warner
នៅក្នុងសំបុត្រដែលផ្ញើដល់ Jennifer ក្រោយនោះ, លោកសេដ្ឋីបានសរសេរថា: "ខ្ញុំមិនដែលធ្លាប់
វង្វេងផ្លូវឡើយ ប៉ុន្តែវាសនាខ្ញុំតម្រូវឲ្យខ្ញុំវង្វេងផ្លូវពេលនេះ និងបាននាងជួយបង្ហាញផ្លូវ។ រឿងដែល
នៅសល់ ខ្ញុំសង្ឃឹមថាវានឹងជាជីវិតដ៏ស្រស់បំព្រងថ្មីមួយសំរាប់នាង"៕
ដោយ៖ សិលា
ប្រភព៖ K14