CamNews

តារា 

មិនគួរឲ្យជឿ!សកម្មភាពក្រៅឆាកក្នុងទឹករបស់តួស្រីរឿង "The Legend of the Blue Sea" ពិបាកវេទនាដល់ម្លឹង!

ព័ត៌មានកំសាន្ត ៖ រឿងភាគដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរបស់តារាល្បីលំដាប់ជួរមុខរបស់ប្រទេសកូរ៉េ គឺលោក Lee min ho និងតារាសម្តែងស្រីនាង Jun Ji hyun ។ 

កាលពីពេលថ្មីៗនេះ តួឯកស្រីដែលជាដៃគូរបស់លោក Lee min ho ក្នុងរឿង "The Legend of the Blue Sea" នាង Jun Ji hyun បានបង្ហោះវីដេអូក្រៅឆាក បង្ហាញពីសមត្ថភាពហែលទឹករបស់នាង ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ។

នៅក្នុងរឿងថ្មីនេះ នាង Jun Ji hyun ត្រូវអ្នកដឹកនាំរឿងតម្រូវឲ្យដើរតួជាត្រីមច្ឆា ដូចនេះវាចៀសមិនផុតឡើយសម្រាប់នាង ដែលត្រូវចំណាយពេលច្រើននៅក្នុងទឹក ។

ទោះបីជាយ៉ាងណាក៏ដោយ នាង Jun Ji hyun មានជំនាញហែលទឹកស្រាប់ វាហាក់ដូចជាមិនចោទជាបញ្ហាធ្ងន់ធ្ងរអ្វីដល់នាងឡើយ ។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលនាងបានបង្ហោះ ហើយវាបង្ហាញពីភាពបត់បែនខ្លួនដ៏ល្អរបស់នាងនៅក្នុងទឹក ក្នុងនាមជាត្រីមច្ឆាជាមួយនិង Camnews ទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Jun Ji hyun Lee min ho