CamNews

តារា 

ដល់ម្លឹង!! គ្រាន់តែរូបថតរបស់ Kimberly តែប៉ុន្មានសន្លឹកសោះ ធ្វើឲ្យ Fan ច្រណែនយ៉ាងខ្លាំង

ព័ត៌មានកំសាន្ត ៖ រូបភាពដែលទើបតែបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុនរបស់ នាង Kimberly និងមិត្តប្រុសគឺលោក Mark ក្នុងថ្ងៃខួបកំណើតមិត្តភក្កិជិតស្និទ្ធិម្នាក់របស់នាង Kimberly បានធ្វើឲ្យក្រុមអ្នកគាំទ្រ ច្រណែននិងនារីម្នាក់ដែលជា best friend របស់នាង Kimberly យ៉ាងខ្លាំង ។ 

កាលដែលក្រុមអ្នកគាំទ្រជាច្រើន កើតមានចិត្តច្រណែននិង best friend របស់នាង Kimberly ព្រោះរូបដែលបានថតហាក់បីដូចជាមានភាពស្និទ្ធិស្នាល ហើយអ្នកគាំទ្រក៏រំពឹងទុកថា នឹងមានឱកាសថតរូបជាលក្ខណៈស្និទ្ធស្នាលបែបនេះជាមួយនិង Kimberly ដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែសីហានេះ គឺជាថ្ងៃខួបកំណើតរបស់នាង Margie ដែលត្រូវជាមិត្តភក្កិជិតស្និទ្ធិបំផុតរបស់នាង Kimberly ហើយនៅក្នុងកម្មវិធីនោះ នាង Kimberly ក៏បាននាំមិត្តប្រុសរបស់នាង គឺលោក Mark អញ្ជើញចូលរួមដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នាង Kimberly និង Mark និងនាង Margie មិនត្រឹមតែបានថតរូបលក្ខណៈ Sweet Sweet ទេសូម្បីតែចំណងជើងដែលបង្ហោះនៅលើគណនី Instagram ក៍មានលក្ខណៈគួរឲ្យរំភើបចំពោះម្ចាស់ខួបកំណើតថែមទៀតផង នេះហើយជាមូលហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចិត្តច្រណែន ហើយចង់រូបថតបែបនេះជាមួយតារាស្រីក្នុងក្តីស្រមៃរបស់ពួកគេ គឺនាង Kimberly ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin Margie