CamNews

តារា 

ក្រុមអ្នកគាំទ្ររបស់លោក James Jirayu កំពុងខូចចិត្តយ៉ាងខ្លាំងដោយសារតែ...

ព័ត៌មានកំសាន្ត ៖ ក្រោយពីលេចវត្តមាននៅស្រុកខ្មែរកាលពីថ្ងៃ ០៩ ខែតុលា ឆ្នាំ ២០១៦ នេះ លោក James jirayu ពិតតារាសម្តែងស្រីមុខស្លូតនាង Bella ranee កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗពីសំណាក់មិត្តៗយុវវ័យ ហើយដោយសារតែអ្នកទាំង ២ សាកសមជាមួយគ្នារហូតមានក្រុមអ្នកជំរុញឲ្យតារាសម្តែងទាំង ២ នេះស្រលាញ់គ្នាជាលក្ខណៈគូស្នេហ៍ ។ 

ជុំវិញបញ្ហានេះផងដែរ តារាសម្តែងស្រី នាង Bella ranee ក៏ត្រូវបានគេមហាជនដឹងថា មានមិត្តប្រុសហើយដែរ លោកមានឈ្មោះថា Weir Sukollawat ដែលជាសង្សាររបស់នាង Pancake ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានចម្ងល់នោះគឺថា មិនដែលឃើញនាង Bella បង្ហាញឲ្យមហាជនបានឃើញភាពផ្អែមល្អែម ឬ រូបថតដែលបានថតជាមួយសូម្បីតែ ១ សន្លឹក ដូច្នេះទើបក្រុមអ្នកគាំទ្រទាំងសងខាងរបស់ Bella និង James គិតថា នាង Bella និងលោក Weir ប្រហែលជាបែកគ្នាបាត់ហើយទើបស្ងាត់ជ្រាបបែបនេះ ហើយក៏បន្តចាប់គូឲ្យនាង Bella និង James ស្រលាញ់គ្នាបន្តទៀត ។ 

ស្រាប់តែមិនបានប៉ុន្មានផង នាង Bella ត្រូវបានមិត្តប្រុសរបស់នាង គឺលោក Weir បានយកបាច់ផ្កាមួយបាច់ធំជូននាងនៅមុខនិស្សិតជាច្រើននាក់ នៅថ្ងៃបញ្ចប់ការសិក្សារបស់នាង មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងបង្ហោះរូបថតជាមួយគ្នានៅលើគណនី instagram ទាំងលោក Weir និងនាង Bella ថែមទៀតផង ។ ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យក្រុមអ្នកគាំទ្ររបស់លោក James Jirayu ដែលចង់ឲ្យលោកនិងនាង Bella ក្លាយជាគូស្នេហ៍ កំពុងតែខូចចិត្តយ៉ាងខ្លាំងដោយសារតែបំណងប្រាថ្នាពួកគេមិនបានសម្រេច ព្រោះនាង Bella មានម្ចាស់បេះដូងរួចទៅហើយដែរ 









 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: James jirayu Bella ranee Weir Sukollawat