ថៃ ៖ ថ្មីៗនេះមានព័ត៌មានជាច្រើននៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាយើងបានធ្វើការចុះផ្សាយអំពីទំនាក់ទំនងស្នេហារបស់តារាសម្តែងប្រុសស្រីពីរដួង គឺលោក Alek teeradetch និងនាង Toey Jarinporn ។
ហើយជាងនេះទៅទៀត មានសារព័ត៌មានខ្លះ បានចុះផ្សាយថា លោក Alek teeradetch មានបំណងបើកបង្ហាញស្នេហាជាសាធារណៈព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន និងចង់បានភាពល្បីល្បាយប៉ុណ្ណោះ ។ ក្នុងនោះផងដែរ នាង Toey Jarinporn បានថ្លែងប្រាប់អ្នកកាសែតថា នាងជឿថាមិត្តប្រុសរបស់ខ្លួនមិនមែនជាមនុស្សបែបនោះទេ ស្នេហាគឺស្នេហា ប្រជាប្រិយភាពគឺប្រជាប្រិយភាព ហើយម្យ៉ាងវិញទៀត សង្សាររបស់ខ្លួនមានឈ្មោះល្បីស្រាប់ តាំងពីមុនពេលបើកបង្ហាញទំនាក់ទំនងមកម្ល៉េះ ។
តារាស្រីកើតឆ្នាំ ១៩៩០ បានបន្តទៀតថា នាងនិងមិត្តប្រុស មិនបានខ្វល់អំពីសារព័ត៌មានដែលចុះផ្សាយមិនល្អអំពីពួកគេឡើយ ប៉ុន្តែពេលខ្លះពិតជាបានធ្វើឲ្យ លោក Alek teeradetch ឈឺក្បាលច្រើន នឹងមិនគិតមិនបានចំពោះរឿងទាំងនេះ ។
គួរបញ្ជាក់ឲ្យដឹងថា តាំងពីពេលដែល Alek teeradetch និង Toey Jarinporn បានប្រកាសបើកចំហរស្នេហាជាសាធារណៈមក អ្នកទាំងពីរក៏បានទទួលរងនូវការរិះគន់ច្រើន ពីសំណាក់ Fans អគិតមួយចំនួនផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar