CamNews

កីឡាអន្តរជាតិ 

ក្រាបសំពះសុំទោសលោកគ្រូ នៅលើឆាកប្រយុទ្ធ ដោយសារដណ្តើមមេដាយអត់បាន

ក្នុងកីឡាឬការប្រកួតអ្វីមួយ ដែលមានអ្នកឈ្នះ និង អ្នកចាញ់ចៀសមិនផុតឡើយ ដោយអ្នក
ឈ្នះក៏សប្បាយចិត្តទៅ អ្នកចាញ់ក៏អាក់អន់ចិត្ត ជាដើម ។ ថ្មីៗនេះ នៅឯប្រទេសចិន មានការ
ប្រកួតកីឡាអត្តពលកម្មមួយ ដែលក្នុងការប្រកួត Judo មានរឿងមួយដ៏គួរអោយចាប់អារម្មណ៍
បំផុត ។



នៅក្នុងកម្មវិធី International Sports Festival ដែលបានធ្វើឡើងនៅខេត្ត Liaoning ចាប់ពីថ្ងៃទី
៣១ ខែសីហាដល់ថ្ងៃទី ១២ កញ្ញា ។ នៅក្នុងការប្រកួត Judo កីឡាករចិនម្នាក់ឈ្មោះ He Yun
Long ធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ។ បន្ទាប់ពីចាញ់ការប្រកួតរួចមក He
YunLong បានងាកក្រោយហើយ ក្រាបសំពះសុំទោសទៅលោកគ្រូ របស់ខ្លួនដោយសារតែ
ខ្លួន មិនបានឈ្នះមេដាយមួយសោះជូនក្លឹប ។ He Yunlong បានក្រាបសំពះលោកគ្រូរបស់
គាត់យ៉ាងយូរ រហូតទាល់តែគ្រូរបស់គាត់ ឡើងទៅលើកគាត់មក ហើយអោបដោយលាយ
លំជាមួយនិង ទឹកភ្នែកនៃក្តីស្រឡាញ់និងអាណិត ។



Yunlong បានប្រាប់ថា គាត់ពិតជាសោកស្តាយខ្លាំងណាស់ ហើយគាត់មានអារម្មណ៍ថាគាត់
មិនអាចលើកលែកអោយខ្លួនឯងបានទេ ដូចនេះគាត់នឹងខំប្រឹងហាត់បន្ថែមទៀត ដើម្បីពង្រឹង
សមត្ថភាពរបស់ខ្លួន អោយបានឈ្នះមេដាយទាល់តែបាន ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sports world china chinese judo