CamNews

តារា 

រតនៈ ពិសី ដាក់​ពាក្យ​ប្ដឹង​ស្រី​ម្នាក់ ពី​បទ​បរិ​ហា​រកេរ្តិ៍​ឈ្មោះ​នាង ក្នុង​បណ្ដាញ Facebook

ភ្នំពេញ៖ «ខ្ញុំនឹងប្ដឹងវា(ស្រីម្នាក់) ខ្ញុំអត់ដឹងអីសោះ ស្រាប់តែវា មកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ថ្ងៃនេះខ្ញុំនឹងទៅប៉ុស្ដិ៍ប៉ូលីស ប្ដឹងម្នាក់ហ្នឹងឲ្យរៀងម្ដង សុខៗអត់ការងារធ្វើ មកនិយាយបែបហ្នឹង!..» ។ ខាងលើនេះ ជាសម្ដីរបស់តារាចម្រៀងយេៗ កញ្ញា រតនៈ ពិសី ដែលបានសម្ដែងក្ដីខឹងសម្បារខ្លាំង ទៅលើស្រីម្នាក់ បរិហារកេរ្តិ៍ឈ្មោះរបស់នាង តាមបណ្ដាញសង្គមហ្វេសប៊ុក ថានាងជាស្រីដែលចូលចិត្តទាក់ទងប្ដីគេ និងជាមនុស្សបោកប្រាស់។

រតនៈ ពិសី បានបញ្ជាក់ឲ្យ LookingTODAY ដឹងទាំងអារម្មណ៍ ខឹងញ័រមាត់ថា ស្រ្តីម្នាក់នោះ នាងពុំដែលបានស្គាល់ម្ដងណាទេ តែបែរជាមករករឿងនាង ទាំងមិនចេះអៀនខ្មាស ដៀមដាមគ្រប់ពេល និងបានបង្ហោះរូបភាពរបស់នាង ជាមួយអតីតសង្សារ ដែលបានបញ្ចប់គ្នា ជាយូរមកហើយ នៅក្នុងហ្វេសប៊ុក ក្នុងន័យច្រណែនឈ្នានីស នាងទៀតផង ។ ពិសី បន្ដថា នារីម្នាក់នោះមាន ឈ្មោះក្នុង Account Facebook ថា Lin Ju រស់នៅខេត្តបាត់ដំបង ហើយនាងសង្ស័យថា ជាមនុស្សស្គាល់ជាមួយនឹងសង្សាររបស់នាង ដែលកំពុងតែទាក់ទងគ្នា ក្នុងពេលបច្ចុប្បន្ននេះ ។

យ៉ាងណាក្ដី នៅក្នុងសារឆ្លើយឆ្លងគ្នា ក្នុង Facebook Messenger ជាមួយនឹង រតនៈ ពិសី គេមិនបានដឹងទេថា អ្នកទាំងពីរនិយាយជាមួយគ្នារឿង អ្វីខ្លះនោះទេ បានជាធ្វើឲ្យនាងខឹងសម្បារ ដាច់ក្បាលដាច់កន្ទុយ សម្រេចចិត្តដាក់ពាក្យប្ដឹងប្ដល់ ជាសាធារណៈបែបនេះ ។

បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នេះ រតនៈ ពិសី នឹងធ្វើដំណើរ ទៅកាន់ប៉ុស្ដិ៍ប៉ូលីស ដើម្បីដាក់ពាក្យបណ្ដឹង ទៅលើស្រ្តីឈ្មោះ លីន នោះ ជាផ្លូវការ ដើម្បីស្វែងរកយុត្តិធម៌ និងស្នើចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបុគ្គលខាងលើ ដែលបានមើលងាយ និងបង្ខូចកេរ្តិ៍ឈ្មោះនាង ។

សូមបញ្ជាក់ថា កញ្ញា រតនៈ ពិសី ថ្មីៗនេះ ទើបតែទម្លាយឲ្យដឹងថា នាងកំពុងតែមានចំណងស្នេហា ជាមួយទន្ដបណ្ឌិតធ្មេញម្នាក់ ឈ្មោះ សែន ចំរ៉ុង មានអាយុប្រមាណជាង៣០ ឆ្នាំ ជាទន្តបណ្ឌិតធ្មេញ ក្នុងគ្លីនិកធ្មេញដ៏ល្បីមួយឈ្មោះ វ៉ន សែន និងមានឋានៈជាមន្រ្តីយោធាម្នាក់ផងដែរ ក្នុងក្រសួងការពារជាតិ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Ratanak pisey Star news local news