CamNews

តារា 

ពេជ្រ សោភា ហូរទឹកភ្នែកខ្លោចចិត្ត អាណិតអ្នកសុំទានមួយគ្រួសារ ខណៈប្តីខ្យល់គស្លាប់តាមផ្លូវព្រោះអត់បាយហូប

(ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយ ជុំវិញជីវិតមនុស្សមួយគ្រួសារ ដែលក្រីក្រធ្លាក់ខ្លួន​ដើរសុំ​ទា​នគេ ​​រសាតអណ្តែងពីទឹកដីកំណើត ខេត្តព្រៃវែង រហូតធ្លាក់ដល់ខេត្តកំពង់ឆ្នាំ ហើយបុរស​​ត្រូវ​ជា​ប្តី និងឪពុកបានមកស្លាប់នៅ​ភ្នំពេញ​ ក្រោយពីធ្វើដំណើរត្រឡប់ ទៅស្រុកកំណើតវិញ​ ខណៈ​​ការ​សុំទាននៅទីនោះ (កំពង់ឆ្នាំង) រយៈពេល២ថ្ងៃ ពុំបានលុយទិញបាយហូបនោះ តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានសម្តែងក្តីអាណិតអាសូរ រហូតស្រក់ទឹកភ្នែករលីងរលោង និងប្រកាសរកអ្នកដែលស្គាល់គ្រួសារមួយនេះ​ ដើ​ម្បីផ្ញើប្រាក់ចូលរួមបុណ្យ។

តារាចម្រៀង​ដ៏មានប្រជាប្រិយភាព និងល្បីល្បាញ តាមរយៈបទចម្រៀង «Original Song» អ្នកនាង ពេជ្រ​ សោភា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា« ឱជីវិតអើយ មើលហើយឈឺចាប់ណាស់ អាណិតណាស់ព្រះអើយ ខ្ញុំចង់ចូលបុណ្យគាត់ណាស់ តើធ្វើយ៉ាងណាអាចចូលបា​ន​? ​ហើយចុះកូនៗគាត់រៀនទៀត ថ្ងៃក្រោយយ៉ាងណាទៅ?»។

បន្ថែមពីលើនេះ តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានឲ្យដឹងទៀតថា «បើសិនមានប​ងប្អូនណា អាចទាក់ទងគាត់បានជួយ ប្រាប់ខ្ញុំផងចង់ជួយគាត់ ព្រោះអាណិតកូន​គាត់ចង់​ឲ្យគ្នា​​បានរៀនសូត្រ ព្រោះខ្ញុំអាណិតក្មេង!»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ប្រមាណ១២ថ្ងៃ​ត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងម​ក​​នេះ ​នៅត្រង់ចំណុចក្រោមស្ពាន ជ្រោយចង្វាថ្មីត្រើយ​ខាង​លិច មានហេតុការណ៍​ភ្ញាក់ផ្អើលមួយ ​ខ​ណៈបុរសម្នាក់ ត្រូវបានខ្យល់គស្លាប់ ក្រោយពេលវិលត្រឡប់ មកពីការដើរសុំទាន ជាមួយប្រពន្ធនិងកូនតូចៗ ចំនួន២នាក់ នៅឯខត្តកំពង់ឆ្នាំង។ ប៉ុន្តែជាអកុសលបុរស ដែលត្រូវជាប្តី និងឪពុកត្រូវបានដាច់ខ្យល់ស្លាប់ ដោយសារដាច់បាយចំនួន២ថ្ងៃ ព្រោះសុំទានគេអត់បាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: pich sophea david HM HMHDTV