តារាថៃ ៖ជាធម្មតាទេ ទំនាក់ទំនងស្នេហារវាងមនុស្ស ២ នាក់ប្រសិនបើមិនមានការយោគយល់អាធ្យាយស្រាយគ្នា ដូច្នេះក៍មិនបានរស់នៅជាមួយគ្នាដោយគង់វង្សបានដែរ ។ ចឹងហើយទើបគូស្នេហ៍ភាគច្រើនបានចាប់ផ្តើមស្វែងមានការបែកបាក់ព្រោះតែការមិនចេះយោគយល់គ្នាទៅវិញទៅមក ។
ពេលនេះ Camnews ចង់ណែនាំអ្នកទាំងអស់គ្នាឲ្យបានអំពីគូស្នេហ៍ល្បីៗឈ្មោះដល់ទៅ ៥ គូ ដែលធ្លាប់មានការបែកបាក់ និងប្រវិត្តឈឺចាប់ដោយសារស្នេហា ។
-ចុចអាន ៖ ក្រោយលែងលះជាមួយអតីតប្តី នាង Tangmo Pataritda ធ្វើខ្លួនស្អាតជាងមុន និងសិចសុីលើសដើម
១. លោក Chet និងនាង Kimberly
ក្រុមអ្នកគាំទ្រទាំងអស់ប្រហែលជាបានជ្រាប់ច្បាស់រួចទៅហើយ អំពីទំនាក់ទំនងស្នេហារបស់តារាសម្តែងប្រចាំប្រទេសថៃគឺនាង Kimberly ។ ហើយនាងក៍ត្រូវបានគេដឹងថា ជាតារាស្រីដែលធ្លាប់មានប្រវិត្តខូចចិត្តធ្វើលោក Chet ដែលជាសង្សារចាស់ មុនពេលចាប់ផ្តើមទំនាក់ទំងស្នេហាជាមួយនិងលោក Mark ។
២ នាង Pancake និង Weir
បើនិយាយអំពីតារាស្រីរាងខ្ពស់ស្រលះនេះគឺនាង Pancake ដែលជាតារាតួឯកស្រីនៅក្នុងរឿង "ចិញ្ចៀនស្នេហ៍ភ្ជាប់និស្ស័យ" ក៍ធា្លប់មានប្រវតិ្តខូចចិត្តជាមួយនិងសង្សារចាស់ដែរ នោះគឺលោក Weir ដែរ ប៉ុន្តែនាង Pancake ពេលនេះក៍មានសង្សារថ្មីដើម្បីផ្សះផ្សារចិត្តរបស់នាងរួមទៅហើយដែរ ។
៣ Mario និង Kob Kib Somuntit
លោក Mario ដែលជាបុរសសង្ហាលំដាប់ជួរមុខរបស់ប្រទេសថៃ ហើយក៍ជាតួអង្គនៅក្នុងរឿងដ៍ល្បីមួយដែលមានឈ្មោះថា "Pee Mak" ដែលសម្តែងជាមួយនិងនាង Davika ។
គួរបញ្ជាក់ឲ្យដឹងថា លោក Mario បានចាប់ផ្តើមកសាងស្នេហាជាមួយនិង នាង Kob Kib Somuntit ដល់ទៅ ១០ ឆ្នាំឯណោះ ប៉ុន្តែក្រោយមកអ្នកទាំង ២ ក៍បានបែកគ្នាទាំងមិនដឹងមូលហេតុ ហើយនាង Kob Kib ក៍បានរៀបការជាមួយបុរសផ្សេងទៅ ។
៤. Ploy Chermarn Boonyasak និង Navin Tan
នាង Ploy និងលោក Navin ក៍ធ្លាប់មានទំនាក់ទំនងស្នេហាដ៍ផ្អែមល្អែមជាមួយគ្នា រហូតដល់ថ្នាក់បង្ហោះរូប Sweet Sweet ឲ្យមហាជនបានដឹងជាសាធារណៈទៀតផង ប៉ុន្តែចុងបញ្ចប់នៅតែបែកគ្នា ។
៥. Pong និង Kev Charinya
គូស្នេហ៍ដ៍ល្បីឈ្មោះទាំង ២ របស់ប្រទេសថៃ គឺលោក Pong និងនាង Kev ដែលគូសង្សារដ៍លេចធ្លោជាងគេ ព្រោះអ្នកទាំង ២ គឺជាតារារួមអាជីព ហើយក៍ចាប់ផ្តើមស្រលាញ់គ្នា ក្រោយពីដឹងថា ម្នាក់ៗមានចិត្តឲ្យគ្នា ។ ប៉ុន្តែមិនបានប៉ុន្មានផង ក៍ស្រាប់តែផ្ទុះដំណឹងថា អ្នកទាំង ២បានបែកគ្នាបាត់ ។
៦. នាង Tangmo Pataritda និង T's words Wilai
តារាសម្តែងស្រីនាង Tangmo Pataritda ដែលជាឈ្មោះក្រៅថា Nida ត្រូវបានគេដឹងថា ជាអតីតភរិយារបស់ តារាសម្តែងរូបសង្ហាលោក T's words Wilai ដែលមានឈ្មោះក្រៅថា Tono ។ ហើយបានសម្រេចចិត្តចែកផ្លូវគ្នាអស់រយៈពេលជាយូរណាស់មកហើយ ក្រោយពីផ្ទុះឡើងនូវរឿងអាស្រូវជាច្រើន ដែលពិបាកនៅក្នុងការបន្តទំនាក់ទំនងស្នេហាមួយនេះតទៅទៀត ៕
ដោយ ៖ គន្ធា
ប្រភព ៖ អុិនស្រ្តាក្រាម