អ្នកមានម្នាក់ចូលចិត្តធ្វើបាប អ្នកបម្រើរបស់ខ្លួនខ្លាំងណាស់។ ថ្ងៃមួយអ្នកបម្រើនោះចង់ធ្វើ
បាបវិញម្ដង។
ខណះពេលដែលមានភ្ញៀវពិសេសៗមកដល់ អ្នកបម្រើនោះក៏រត់ពីក្រៅទៅជូនដំណឹង៖
- លោកម្ចាស់! លោកម្ចាស់! ខាងក្រៅមានគេលក់កូនឆ្កែ វាឆ្លាតខ្លាំងណាស់!
លោកថៅកែនោះសួរថា៖
+ម៉េចឯងដឹង?
- គឺវាព្រូស "ម៉ែវ ម៉ែវ"
+ អាឆ្កួត! "ម៉ែវ ម៉ែវ" គឺជាសម្លេងឆា្មទេតើ!
- តែអ្នកលក់ថា វាជាសម្លែងឆ្កែរបស់អ្នកមាន!
ថៅកែរូបនេះសើចយ៉ាងខ្លាំង រួចនិយាយថា៖
+ ឯងល្ងង់ណាស់ អាល្ងង់! ឆ្កែអ្នកមានវាមិនព្រូសបែបហ្នឹងទេ។
អ្នកបម្រើសួរឌឺ៖
- ឆ្កែអ្នកមាន វាព្រូសយ៉ាងម៉េចទៅ?
លោកថៅកែនោះបញ្ចេញសម្លេង៖
+ ឯងចាំស្ដាប់! គឺវាព្រូស "វ៉ូស វ៉ូស! " ។
អ្នកបម្រើស្រែកឡើង៖
- ឱ! ខ្ញុំឮហើយ! ថ្ងែនេះខ្ញុំទើបតែបានឮ អាឆ្កែអ្នកមានវាព្រូស! សប្បាយចិត្តណាស់! ហាសៗៗ៕
ដោយ ៖ សារិន