យូណាន - ប្រទេសចិន ៖ បេក្ខភាព ភរិយា ពោរពេញ ទៅដោយភ្លើងកំហឹងពេញខ្លួន បានចាក់ស្រោច ប្រេងកាត សព្វអស់ ខ្លួនប្រាណ ស្រីកំណាន់ប្តីរបស់ខ្លួន រួចធ្វើការដុតសម្លាប់នាងទាំងរស់ខណៈវិនាទី ក្រោយមក នាងបានព្យាយាម បញ្ជប់ជីវិតខ្លួនឯង ដោយ ព្យាយាម ផឹកថ្នាំសម្លាប់សត្វល្អិត នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
យ៉ាងណាមិញ របាយការណ៍ ពីភ្នាក់ងារ សារព័ត៌មាន Apply Daily អះអាងអោយដឹងថា ករណីឃាត កម្មសម្លាប់មនុស្ស ដោយចេតនា ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី ២៧ ខែមិថុនា វេលាម៉ោង ៩ យប់ នៅតាមបណ្តោយផ្លូវមួយកន្លែង ក្បែរ ហាងតែ ក្នុងក្រុង Kunming ខេត្ត យូណាន ប្រទេសចិន
គួរបញ្ជាក់ថា ជាមួយនឹងសកម្មភាព វាយប្រហារ ដ៏សាហាវមួយនេះ ត្រូវបានថតជាប់ តាមរយៈប្រព័ន្ធ កាម៉េរ៉ាសុវត្ថិភាព រថយន្តមួយគ្រឿង ពោល ស្រ្តីជាជនដៃដល់ បានធ្វើការវាយប្រហារដោយបានបាច ម្ទេស និងចាក់ស្រោច ប្រេងកាត ទៅលើជនរងគ្រោះ រួចក៏ដុតសម្លាប់ផ្ទាល់តែម្តង ខណៈជនរងគ្រោះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់ ក្រុមការងារ តែ អ្វីៗបានយឺតជាភ្លើងកំណាច ដែលឆេះរោល ជន រងគ្រោះ មើល លែងស្គាល់ អត្តសញ្ញាណបាត់ទៅ ហើយ ។
វិនាទី នៃបទអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ជន ជាប់ចោទ នៅលើមាត់របស់នាង គេឃើញមាន សភាព បែកពពុះមាត់ ក្រោយផឹកថ្នាំសម្លាប់សត្វល្អិត និង អារសាច់ខ្លួនឯងព្យាយាមបញ្ជប់ជីវិតរបស់ នាង ដោយនៅក្នុងនោះ ជនជាប់ចោទ បានអះអាង អោយដឹងថា ហេតុតែនាងបានធ្វើដូច្នេះ ក៏ព្រោះ តែនាងមានភាពអស់សង្ឃឹម និង កំហឹងជាខ្លាំង ក្រោយពី ស្រី កំណាន់រូបនេះ បានលួចទាក់ទងប្តី របស់នាង អស់រយៈពេលជាច្រើនឆ្នាំ និង បានបង្ខំអោយនាង លែងលះជាមួយស្វាមីថែមទៀតផង ។
ខណៈស្ថិតនៅក្នុងស្ថានភាព រងរបួសធ្ងន់ ជនជាប់ចោទក៏កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន