CamNews

តារា 

ឈិន ឡុង ប៊ិះលង់ទឹកស្លាប់ ព្រោះតែថតរឿងថ្មី ជាមួយ Fan Bingbing គ្រោងនឹងមកដល់កម្ពុជា ខែសីហានេះហើយ

ព័ត៌មានកំសាន្ត ៖ ស្ថិតនៅក្នុងវ័យ ៦២ ឆ្នាំ តារាសម្តែងកំពូល ពីទីក្រុង ហុងកុង លោក ឈិន ឡុង ដែលមានឈ្មោះផ្លូវការ Jackie Chan នោះ លោកធ្លាប់ឆ្លងកាត់រួចមកហើយ នូវឧបសគ្គនៃការ សម្តែងជាច្រើនរយលានឧបសគ្គ ក្រោយពីប្រឡូកចូលវិស័យសិល្បៈសម្តែង អស់រយៈពេល ៥៣ ឆ្នាំកន្លងមកនេះ ។ 



ជាការពិត​ លោក ឈិន​ ឡុង តម្រូវឲ្យរំអិលលើផ្ទាំងកញ្ជក់អាគារពីជាន់ទី ២១ អំឡុងថតខ្សែភាព យន្តថ្មី Who Am I ? ខណៈរឿងថ្មីរបស់លោក ពាក់ព័ន្ធនឹងការងារប៉ូលីសនោះ លោកត្រូវលោតពី លើស្ពាន រួចបន្តលោតតោងបង្គោលភ្លើង មុននឹងលោតតោងឲ្យជាប់ រថយន្តក្រុងកំពស់ ២ជាន់ ជា ការពិតលោកធ្លាប់រងរបួស បាក់ខ្ទង់ច្រមុះដល់ទៅ ២ដង ។ ច្រើនជាងនេះទៅទៀត លោកពិតជា ធ្លាប់បានជួបនូវឧបសគ្គឈឺសាច់ជាច្រើនរយដង តាមរយៈការសម្តែងវាយដំ ច្រំធាក់របស់លោក ជាមួយនឹងក្រុមអន្ធពាល ។


ជាការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់លោក ឈិន ឡុង តាមរយៈ transcript ពីផលិតកម្ម RAM Entertainment ឲ្យដឹងថា ៖ ពិតណាស់ ខ្ញុំប្រឡូកវិស័យសិល្បៈសម្តែង ៥៣ឆ្នាំមកហើយ ហើយខ្ញុំ ពិតជាពេញចិត្តអាជីពការងារនេះជាខ្លាំង បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយចុះ តួយ៉ាង តាម រយៈការសម្តែងរឿងថ្មី Skiptrace ខ្ញុំស្ទើរតែបាត់បង់ជីវិត ដោយសារតែ ប៊ិះនឹងលង់ទឹកស្លាប់ អំឡុង ពេលថតខ្សែភាពយន្ត ពោល ប្លង់មួយនោះ តម្រូវឲ្យឈិនឡុង ថតនៅក្នុងទឹកត្រជាក់ ប្រមាណជាង ៣០នាទី ដែលប្លង់នេះផ្ទាល់បានថតឡើង អំឡុងខែរងារ នៅក្នុងប្រទេសចិន ដែលធ្វើឲ្យលោក ប៊ិះ នឹងលង់ទឹកស្លាប់ ។ ឈិនឡុង បញ្ជាក់ឲ្យដឹងថា ជីវិតវាពិតជាមានតម្លៃ​ ហើយខ្ញុំមិន សូវជាពូកែហែលទឹកនោះទេ ដូច្នេះហើយ រំពេេចនោះ មានតែស្រែករកជំនួយ។ 

ខ្សែភាពយន្តនេះផ្ទាល់ លោក ឈិន ឡុង នឹងបន្តសម្តែងជាលក្ខណៈបែបកំប្លែងដដែលដែលជាខ្សែ ភាពយន្ត ដឹកនាំដោយផ្ទាល់ពីសំណាក់ អ្នកដឹកនាំខ្សែភាពយន្ត Cliffhanger, Die Hard 2, The Long Kiss Goodnight គឺ លោក Renny Harlin ។ មិនត្រឹមតែប៉ុណ្ណោះ ឈិនឡុងក៏ដើរតួសម្តែងជាប៉ូលីស ស៊ើបការងារសម្ងាត់ សហការជាមួយនឹងដៃគូមិនសមទំនង លោក Connor Watts (Johnny Knoxville) ក្នុងបេសកម្ម តាមប្រមាញ់បទឧក្រិដ្ឋរបស់ចៅហ្វាយនាយដែលល្បីឈ្មោះ ។ ទន្ទឹមនឹង នេះផងដែរ ឈិន ឡុង មានបេសកម្ម ត្រូវសង្គ្រោះកូនស្រីធម៌របស់លោក Samantha ដែលសម្តែងដោយ Fan Bingbing ដែលរូបនាងផ្ទាល់រងនូវការគម្រាមគំហែង ពីក្រុមឧក្រិដ្ឋជន ។ គួររំឮកថា Skiptrace ក៏គ្រោងនឹងចាក់បញ្ជាំងនៅកម្ពុជា ដូចគ្នាផងដែរ ចាប់ពីថ្ងៃទី ១២ សីហា ២០១៦ តទៅ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Jackie Chan Hong Kong Int news China Skiptrace