ថៃ ៖ នៅក្នុងកម្មវិធីកំសាន្តមួយ កំពូលតារាសម្តែងស្រីនាង Kimmy Kimberley បានទម្លាយអំពីការព្យាយាមសម្រកទម្ងន់ កាលពីនាងនៅក្មេង រហូតស្ទើរប៉ះពាល់ដល់អាយុជីវីតរបស់នាងថែមទៀតផង ។
តារាស្រីវ័យ ២៦ ឆ្នាំរូបនេះសារភាពថា នាងធ្លាប់ព្យាយាមប្រើថ្នាំសម្រស់ទម្ងន់រហូតដល់សន្លប់នៅក្នុងបន្ទប់ទឹក ប៉ុន្តែសំណាងពេលនោះប៉ារបស់នាងទម្លាយទ្វារទៅជួយនាងទាន់ពេលវេលា ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
បន្ទាប់ពីពេលនោះមក តួស្រីក្នុងរឿង "គុណដំបង" រូបនេះសម្រេចចិត្តធ្វើលំហាត់ប្រាណ និងគ្រប់គ្រងការញុំរបស់នាង ជំនួសអោយការលេបថ្នាំ ដែលប៉ះពាល់សុខភាពវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews