CamNews

ភាពយន្ត 

ភាពយន្ដភ័យរន្ធត់ទាក់ទងនឹងសាសនា និង ជំនឿផ្សេងៗ “ពិធីបណ្ដេញព្រលឹង ឬ The Crucifixion “ កំពុងចាក់បញ្ចាំង

កំសាន្ត ៖ " The Crucifixion " ជារឿងប្រភេទបិសាចសន្ធឹតដ៏ភ័យរន្ធត់មួយសម្រាប់ខែតុលានេះ។

ភាពយន្ដភ័យរន្ធត់ទាក់ទងនឹងសាសនា និង ជំនឿផ្សេងៗតែងទទួលចំណាប់អារម្មណ៍ និង ការគាំទ្ររាប់ទសវត្សមកហើយ ហើយក្នុងខែតុលានេះ ភាពយន្តរឿង "The Crucifixion" របស់លោក Xavier Gens នឹងត្រលប់មកវិញ ជាមួយសាច់រឿងដែលនិយាយពី អ្នកកាសែតម្នាក់ឈ្មោះ Nicole ដែលនាង​ទៅយកពត៍មានមូយដែលនាងមិនជឿថាពិភពលោកនេះមានបិសាចពិត។ អ្វីៗគឺខុសពីការគិតរបស់នាងទាំងអស់ ហើយគង់តែបានការជួយពីអាចារ្យ Anton នោះទេ បើមិនដូច្នោះទេនាងមិនដឹងថានឹងគេចពីវាសនាអាក្រក់មួយនេះយ៉ាងណាទេ។ ចង់ដឹងអោយកាន់តែច្បាស់នោះមានតែទៅទស្សនាដោយផ្ទាលទេ។

រឿង “​ពិធីបណ្ដេញព្រលឹង ឬ The Crucifixion” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។

ទស្សនា Trailer នៅទីនេះ


Trailer 1ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article The Crucifixion