CamNews

ភាពយន្ត 

ភាពយន្តគំនូរជីវចល Kung Fu Panda បានវិលត្រលប់មកវិញហើយជាមួយនឹងវគ្គទី​ 3 (Trailer Inside)

ភាពយន្ត ៖ Po បានត្រលប់មកវិញហើយ! ម្តងនេះនឹងមានឈុតឆាកប្លែកៗ គួរអោយចាប់អារម្មណ៍ជាងវគ្គមុនៗទៅទៀត។ ខ្សែភាពយន្ត Kung Fu Panda វគ្គ3 នេះបានបន្ថែមនូវឈុតឆាកជាមួយនិងសាច់រឿងថ្មីៗដែលលើសពីការរំពឹងទុក។ Po​ បានស្គាល់ពីទីកន្លែងកំណើត, ដឹងថាខ្លួនឯងជាអ្នកណា ហើយ Po ក៏មានបេសកកម្មដែលត្រូវបំពេញដែរ​ ដូច្នេះវគ្គនេះនឹងធ្វើអោយយើងដឹងថាមានរឿងអ្វីខ្លះដែលកើតឡើងចំពោះគេ? Po មានកាតព្វកិច្ចដើម្បីការពារទាំងឳពុកចញ្ចឹម និង គ្រួសារ panda ដែលទើបតែរកឃើញ អោយមានសុវត្តិភាពពីការសងសឹករបស់ Kai ដែលនៅមានជីវិតនៅឡើយ។ ក្នុងដំណើរផ្សងព្រេងនេះដែរ Po​ នឹងទម្លាយអាថ៍កំបាំងពីកំលាំងដ៏ពិសេសមួយដែលមាននៅក្នុងរាល់វត្ថុមានជីវិតទាំងឡាយ។


គុណតម្លៃដ៏ពិសេសដែលភាពយន្តនេះផ្តល់អោយទៅដល់ក្មេងៗជំនាន់ក្រោយគឺពួកគេត្រូវសិក្សាពីអតីតកាលរបស់ខ្លួន ហើយនឹងអ្វីដែលពួកគេត្រូវធ្វើសំរាប់ជីវិតទៅថ្ងៃខាងមុខ ពីព្រោះពួកគេជាអ្នកផ្សាភ្ចាប់រវាងអតីតកាល និង អនាគតរបស់ពួកគេផ្ទាល់។ ទស្សនិកជនអាចឃើញប្រយោគដ៏មានន័យនេះតាំងពីវគ្គមួយ និងវគ្គពីរមកម្ល៉េះ​ដែលធ្វើអោយ Kung Fu Panda រក្សាបាននូវចំនុចដ៏ពិសេសហើយក៏ធ្វើអោយរឿងនេះល្អប្លែកពីរឿងដ៏ទៃទៀតដែរ។ Kung Fu Panda រក្សាតួអង្គចាស់ៗ ដូចជា Shifu, Tigress និង តួអង្គជាច្រើនទៀត។ លើសពីនេះអ្នកដឹកនាំរឿងក៏បានបន្ថែមឈុតឆាកថ្មីៗសំរាប់តួអង្គទាំងអស់នេះអោយមានភាពទាក់ទាញជាងមុនផងដែរ។ បើនិយាយពីតួអង្គថ្មីៗដូចជាគ្រួសារ Panda វិញ វាកាន់តែធ្វើអោយអ្នកទស្សនាអស់សំណើចខ្លាំងជាងមុនទៀត ពីព្រោះពួកគេទាំងអស់ពោរពេញដោយភាពកំប្លុកកំប្លែង ភាពសប្បាយរីករាយរួមជាមួយ ខ្លាឃ្មុំ Pandas ខ្លះដែលមានក្បាលពោះធំៗដែលមើលទៅគួរអោយស្រលាញ់។​


ភាពយន្តនេះក៏មិនភ្លេចដែរនូវឈុតឆាកហូរទឹកភ្នែក​ ដែលធ្វើអោយអ្នកទស្សនា​យល់កាន់តែច្បាស់ទៀតពីអារម្មណ៍របស់តួអង្គដែលមានចំពោះគ្នាទៅវិញទៅមក។ ចំណុចសំខាន់របស់រឿងនេះគឺ ការជំរុញនិងលើកទឹកចិត្ត និងការគិតវិជ្ជមានចំពោះខ្លួនឯង។​ ភាពយន្តនេះល្អសំរាប់មនុស្សគ្រប់វ័យរួមទាំងក្មេងៗផងដែរ ព្រោះរឿងនេះផ្តល់ទាំងការកំសាន្ត និងគំនិតអប់រំ។


ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា។​​ Kung Fu Panda 3 មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ ហើយក៏ជាខ្សែភាពយន្ដគំនូរជីវចលដំបូងរបស់ 20th Century FOX សំរាប់ឆ្នាំ២០១៦នេះផងដែរ។

 


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

 ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex KUNG FU PANDA 3